adverise with khmeread E20dcfec 4d33 48e3 bc66 c6b0f0f96eb2

នាងក្រមុំ​អាយុ​១៨​ឆ្នាំ​លង់ទឹក​ស្រះ​ស្លាប់​

    កណ្តាល ៖ នាងក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់​រងគ្រោះ​លង់ទឹក​ស្រះ​ដល់​ស្លាប់​ កើ​ត​ឡើង​នៅ​ថ្ងៃទី​០៣ ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​៣០​នាទី ព្រលប់​នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ឈ្មោះ ភិន សុ​ផេ​ត ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​៦០០​ម៉ែត្រ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហុង លក្ខណា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ នៅផ្ទះ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ប្រហែល​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក ជនរងគ្រោះ ទៅរក​ខ្យង​នៅ វាលស្រែ​ខាង កើត​ភូមិ។ លុះដល់​ម៉ោង​ប្រហែល​១១​ម្តាយ​មិនឃើញ ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ហើយក៏​នាំគ្នា​ដើររក និង​ឲ្យ​បងប្អូន​នាក់​ភូមិ​ជួយ​ដើររក​។​

    លុះដល់​ម៉ោង​៦ ​និង​៣០​នាទី ព្រលប់​ក៏បាន​ប្រទះឃើញ​ស្បែកជើង​ជនរងគ្រោះ​នៅ​មាត់ទឹក​រណ្ដៅ​ជីកដី​ដែលមាន​ជម្រៅ ៥​ម៉ែត្រ ហើយក៏​យក​សំណាញ់​មក​បង់​ប្រទះឃើញ​សព តែម្ដង​ហើយក៏​ស្រង់ យកមក​ផ្ទះ​។​

    តាម​ការពិនិត្យ​របស់​ជំនាញ​ស្រុក​និង​ប៉ុស្តិ៍​អាជ្ញាធរ​មូលដ្ឋាន ពេទ្យ បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក បានប្រគល់​សព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


adverise with khmeread

មតិយោបល់