adverise with khmeread France iceland euro gamecast

រឿងនិទាន​របស់​អ៊ី​ស្លង់​ដល់​ភាគ​បញ្ចប់​ជាមួយ​លទ្ធផល​បារាំង​លុត ៥-២

    ​បារាំង​បាន​បិទ​ទំព័រ​រឿងនិទាន​របស់​អ៊ី​ស្លង់​ក្នុង​យូរ៉ូ​ជាមួយ​លទ្ធផល ៥-២ កាលពី​យប់​ថ្ងៃអាទិត្យ​និង​ឡើងទៅ​ប៉ះ​ជើងឯក​បាល់ទាត់​ពិភពលោក អាល្លឺម៉ង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ទីក្រុង Marseille នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​។ 

​    ​អ៊ី​ស្លង់​ស្ទើរតែ​បាក់​ទឹកចិត្ត​ទាំងស្រុង​ខណៈ​ចប់​តង់​ទីមួយ​បារាំង​បាន​នាំមុខ​មុន ៤-០ ដែល​ស៊ុត​ចូល​ដោយ​កីឡាករ Giroud, Pogba, Payet និង Griezmann​។​

​    ​ចូលដល់​តង់​ទី​ពីរ អ៊ី​ស្លង់​តាម​ប៉ើ​កៗ​បាន​មួយ​គ្រាប់​មកវិញ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Sigthorsson នៅ​នាទី​ទី ៥៦​។ បន្ទាប់មក ៣ នាទី Giroud បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ជួយ​ឱ្យ​បារាំង​នេះ​មុខ ៥-១​។ ប៉ុន្តែ​អ៊ី​ស្លង់​នៅ​បន្ត​ប្រឹងប្រែង​លេង រហូត​សម្រេចបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី ៨៤ ស៊ុត​ដោយ​កីឡាករ Bjarnason​។ 

​    ​ចប់​ការប្រកួត​បារាំង​បានធ្វើឱ្យ​អ្នកគាំទ្រ​រីករាយ​ពេញ​កីឡដ្ឋាន​ជាមួយ​លទ្ធផល​ភ្លូកទឹកភ្លូកដី​លើកដំបូង​នៅ​យូរ៉ូ ៥-២ ក៏ប៉ុន្តែ​ពួកគេ​នឹងត្រូវ​ប៉ះ​ក្រុម​អាល្លឺម៉ង់​ដែលជា​ជើងឯក​ពិភពលោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់