adverise with khmeread 5012151021

Petr Cech បំបែកកំណត់ត្រាថ្មីរបស់ Premier League ក្រោយ Arsenal ឈ្នះ Bournemouth យប់មិញ

​អ្នកចាំទី Petr Cech បានឈ្នះ​នូវ​កំណត់ត្រា​ថ្មី​របស់ Premier League បន្ទាប់​បាន​យកជ័យ​ជម្នះ​លើ​ក្រុម Bournemouth កាលពី​រាត្រី​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​អ្នកចាំទី​រូបនេះ​បាន​ទប់​មិន​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី​ចំនួន ១៧០ ដង​ក្នុង​ប្រកួត ៣៥២ លើក​ក្នុង​អាជីព​របស់គាត់​ជាមួយ Chelsea និង Arsenal​។​

​ចំពោះ​កំណត់ត្រា​ចាស់​របស់​អតីត​អ្នកចាំទី​សញ្ជាតិ​អង់គ្លេស​វិញ David James គឺ​បាន​ទប់​មិន​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី​ចំនួន ១៦៩ ដង​ក្នុងអំឡុង​អាជីព​របស់គាត់ ប៉ុន្ដែ​កំណត់ត្រា​ដែល​រូបគាត់​ធ្វើបាន​នោះ​ត្រូវ​ចំណាយ​ការប្រកួត​អស់ ៥៧២ ដង​ទើប​អាចធ្វើ​បាន​។​

​តាម​វ័យ​របស់ Cech រូបគេ​អាច​នឹង​លេង​ដល់​ទៅ ២២០ ប្រកួត​ទៀត​ឯណោះ ហើយ​អ្នកចាំទី​រូបនេះ​នឹង​អាច​បំបែក​កំណត់ត្រា​នេះ​ជា​បន្តទៅទៀត​នាពេល​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់