adverise with khmeread Chinades

រឿង​កូរ៉េ Descendants of The Sun ដែល​ចិន​មិន​ចង់ឱ្យ​ពលរដ្ឋ​ខ្លួន​មើល​នោះ ឥឡូវ​នឹងត្រូវ​ផលិត​ដោយ​ចិន​ផ្ទាល់​តែ​យក​លំនាំ​កូរ៉េ​ទាំងស្រុង​

    ​ខ្សែ​ភាគ​យន្ត​កូរ៉េ Descendants of The Sun របស់​កូរ៉េខាងត្បូង ដែល​ធ្វើ​ព្យុះភ្លៀង​ពេញ​ពិភពលោក​ក្នុងឆ្នាំនេះ នឹងត្រូវ​ផលិត​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ទុកដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​។​

​    ​អ្នកដឹកនាំ​រឿង​ចិន​ដ៏​ល្បី​លោក Zhang Yibai ត្រូវបានតែងតាំង​ដើម្បី​ត្រួតពិនិត្យ​ផលិតផល​ខ្សែភាពយន្ត​មួយ​នេះ​យក​លំនាំ​តាម​កូរ៉េខាងត្បូង​។​

​    ​នៅ​សន្និសីទកាសែត​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គាត់​បាន​បញ្ចា​ក់ថា​ការរំពឹងទុក​របស់​សាធារណៈ សម្រាប់​ខ្សែភាពយន្ត​នេះ​នឹងមាន​ខ្ពស់​។​

​    ​លោក​បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍​សម្ពាធ ចាប់តាំងពី​រឿង​ភាគ​កូរ៉េ Descendants Of The Sun បាន​វាយ​ឡុ​ក​ទីផ្សារ​ជាមួយនឹង​តួអង្គ​នយោបាយ​ប្រុស​ស្រី​ដ៏​មាន​មន្ត​ស្នេហ៍​ទាំងពីរ​រូបនេះ​"​។​

​    ​ឥឡូវ​រឿង​ភាគ​កូរ៉េ Doctor សម្ដែង​ដោយ Park Shin Hye ដែល​កំពុងមាន​អ្នកមើល​យ៉ាងច្រើន​នៅ​ប្រទេស​កូរ៉េ និង​បរទេស​ផងដែរ ជាពិសេស​ប្រទេស​ចិន ដោយ​បំបែក​កំណត់ត្រា​ចំនួន​អ្នកមើល​ថ្មី​ទៀតផង​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់