adverise with khmeread A0bef137 b364 4822 9842 dd2cdeab727a

ត​ខ្សែភ្លើង​ពី​ស្រះ​មក​ផ្ទះ​ខុស​បច្ចេកទេស​ឆក់​ស្លាប់​

    កណ្តាល ៖ យុវជន​ម្នាក់​បាន​រងគ្រោះ​ខ្សែភ្លើង​ឆក់​ស្លាប់​កាល​ថ្ងៃទី​០៣ ​កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង៣ ​និង​១០​នាទី​រសៀល​នៅ​ចំណុច​ឡឥដ្ឋ​ឈ្មោះ ឌួង អៀង ភេទ​ប្រុស ស្ថិតក្នុង ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជ័យ សុខ​ម៉េ​ន ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ទីលំនៅ​ភូមិ​ខ្លា​ត្រាំ ​ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ ខេត្តកណ្ដាល។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ខាងលើ​ជនរងគ្រោះ​បាន​ទៅ​ត​ភ្លើង​បូមទឹក​នៅ​ស្រះ​ខាងក្រោយ​ឡឥដ្ឋ ចម្ងាយ​១០០​ម៉ែត្រ​ពី​ឡឥដ្ឋ​។ ដោយ​ឃើញ​ម៉ូ​ទ័​រ​អត់​បូមទឹក​ឡើង ជនរងគ្រោះ​បាន​ចុះទៅ​ក្នុង​ទឹក​ដើម្បី​មើលម៉ូទ័​រ ក៏ត្រូវ​ខ្សែភ្លើង​ឆក់​បណ្ដាល ឲ្យ​ស្លាប់​តែម្ដង។​

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​ផ្នែក​បច្ចេកទេស​ស្រុក ចុះទៅ​ធ្វើការ​ពិនិត្យ​ដោយ មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​ជំនាញ​ចូលរួម​ពិនិត្យ​លើ​ខ្លួន​សព​ឃើញថា សព​ពិតជា​បាន​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែនហើយ​បានប្រគល់​ជូន​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់