បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​៥​ភ្លៅ​បុក​ស្លាប់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ច​រារ​ចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​អ្នក​ថ្មើរជើង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស បុរស​ម្នាក់​កាលពី​ថ្ងៃទី​៣​ កក្កដា​ ឆ្នាំ២០១៦ ​ម៉ោង​២ ​និង​៣០​នាទី​រសៀល​នៅត្រង់ចំណុច​លើផ្លូវ​លេខ​១៤ ​ចន្លោះ​គីឡូម៉ែត្រ​លលេ​ខ​២៥-២៦​ ភូមិ​បឹង​ក​ណ្ត​ល ឃុំ​ខ្ពប​អា​ទាវ ស្រុកលើ​ដែក ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ភាគី​រថយន្ត អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​បន្សល់ទុករ​ថយ​ន្ត​នៅ​កន្លែងកើតហេតុ​បើកប​រថយន្ត​ម៉ាក​HYUNDAI ​ប្រភេទ​ដឹកទំនិញ​ទម្ងន់​ចំណុះ​១៩​តោន​៥​ភ្លៅ​ពណ៌​ស ពាក់​ស្លាក​លេខ​3A-6399​។​

    ចំណែក​ភាគី រងគ្រោះ​(​ស្លាប់​)​ឈ្មោះ ​ស្រាវ  វិថី​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មាន​ទីល​នៅ​ភូមិ​ឃុំ​កើតហេតុ​មុខរបរ​កម្មករ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​ម៉ោង​កើតហេតុ​ខាងលើ ភាគី​រថយន្ត​មាន​ទិសដៅ​ពី​ក្អម​សំណរ ទៅ​អ្នក​លឿង។ ពេល​សមត្ថកិច្ច​ចុះ មកដល់​ចំណុចកើតហេតុ​តាម ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​រត់​ឆ្លងផ្លូវ​ថ្នល់ ពី​លិចទៅ​កើត​។​

    ស្របពេលនោះ​រថយន្ត​បើក​មកដល់​កន្លែងកើតហេតុ ជនរងគ្រោះ​ដើរចូល​ចន្លោះ​កង់​ទី​3 ទី​4​ផ្នែក​ខាងឆ្វេង​អូស​ចម្ងាយ​ប្រហែល​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង ។​

    ចំពោះ សាកសព​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ការស្រាវជ្រាវ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

46fe349f 47bf 495c bebc a241c402205a adverise with khmeread

មតិយោបល់