adverise with khmeread Mainsjk

មាន​ពាក្យ​ចចាមអារ៉ាម​ថា Song Joong Ki ចូល​ផ្ទះបន​ញឹកញាប់​ជាមួយ Park Yoochun

​    ​ខណៈ​អាជ្ញាធរ​អនុវត្ត​ច្បាប់​កំពុង​ស៊ើបអង្កេត​ការចោទប្រកាន់​ការរំលោភ​ផ្លូវភេទ​លើ Yoochun ប្រព័ន្ធ​ផ្សព្វផ្សាយ Dispatch បានបញ្ជាក់​ថា​គាត់​គឺជា​អតិថិជន​នៅ​កន្លែង​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ​មួយ (​ផ្ទះបន​លំដាប់​ខ្ពស់​) ជា​កន្លែង​ដែល​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​។​

​    ​ហើយដោយ​សារ​តារា​ល្បី Song Joong Ki ត្រូវគេ​ស្គាល់​ថា​មិត្ត​ល្អ​របស់ Yoochun ពាក្យ​ចចាមអារ៉ាម​បាន​លេចឡើង​ថា​អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​បន្ទប់​សា​ឡាន​ជាមួយគ្នា​ញឹកញាប់​កាលពី​អតីតកាល នេះ​បើ​យោងតាម​វេ​ប​សាយ Koreaboo​។​

​    ​ទោះយ៉ាងណា ក្រោយ​មានរឿង​បែបនេះ​លេចឡើង វេ​ប​សាយ Dispatch បាន​ចេញមុខ​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​បញ្ជាក់ថា Song Joong Ki មិនមែនជា​មនុស្ស​ប្រុស​ដែល​ប្រទះឃើញ​នៅ​ជាមួយនឹង Yoochun នៅ​កន្លែង​កម្សាន្ត​មនុស្សពេញវ័យ​នោះទេ​។​

​    ​យោងតាម​វេ​ប​សាយ Soompi ផលិតកម្ម​របស់ Song Joong Ki គឺ Blossom Entertainment​ បានបង្ហាញ​គោលជំហរ​របស់ខ្លួន​ប្រឆាំងនឹង​ពាក្យ​ចចាមអារ៉ាម​ចុងក្រោយ​មួយ​នេះ​ដាច់ខាត​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់