adverise with khmeread 1

​តារា​ស្រី​ជើងចាស់​របស់​ហុងកុង Sharon Chan មាន​ផ្ទៃពោះ ៤ ខែ

​    ​តារា​សម្តែង​ជើងចាស់​ហុងកុង អ្នកស្រី Sharon Chan បានធ្វើការ​ប្រកាសប្រាប់​ក្រុម​អ្នកគាំទ្រ​របស់​អ្នកស្រី​ថា គាត់​មាន​ទម្ងន់​ហើយ​។

​    ​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ ON.CC អ្នកស្រី Sharon ប្រាប់​សាធារណៈជន​ថា គាត់​មាន​ទម្ងន់​បួន​ខែ​មកហើយ ហើយ​នៅពេលដែល​ត្រូវបាន​សួរថា​តើ​គាត់​មាន​អារម្មណ៍​យ៉ាងដូចម្តេច អ្នកស្រី​បាន​ឆ្លើយថា "​សមាជិកគ្រួសារ​ខ្ញុំ​ទាំងអស់​រីករាយ​ហើយ​វា​ជា​រង្វាន់​ពី​ព្រះ​ជា​ម្ចាស់​។ ខ្ញុំ​សង្ឃឹមថា​ជា​កូនប្រុស​!"​។​

​    ​បន្ទាប់ពី​មក​គាត់​ត្រូវបាន​គេ​ចោទសួរ​យ៉ាង​ដូច្នេះ​ថា "​តើ​វា​មានការ​លំបាក​អំឡុង​ពរ​ពោះ​ទេ​"? អ្នកស្រី Sharon Chan បាន​តប​ថា "​វា​មានការ​លំបាក​អំឡុង​ការ​ពរ​ពោះ​បី​ខែ​ដំបូង​ប៉ុន្តែ​ខ្ញុំ​ឈប់​ក្អួត​ហើយ​នាពេលនេះ​។ ខ្ញុំ​មាន​អារម្មណ៍ល្អ​និង​សប្បាយចិត្ត​ប៉ុន្តែ​ព្រួយបារម្ភ​ខណៈ​នេះ​ជា​កូន​ទីមួយ​របស់ខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ ahmike

មតិយោបល់