adverise with khmeread Nail 3

គ្រូ​វេទមន្ត​ក្នុង​កម្មវិធី Poland's Got Talent ម្នាក់​លេង​ខុស​បច្ចេកទេស ធ្វើឱ្យ​ពី​ធី​ករ​ស្រី​ម្នា​ក់ដៃ​ជាប់​ដែកគោល​យ៉ាង​រន្ធត់​

    ​ពិធីករ​នាង Marzena Rogalska បាន​យល់​ព្រមឱ្យ​គ្រូ​វេទមន្ត​ម្នាក់​ពិសោធន៍ និង​បាន​រងរបួស​យ៉ាង​រន្ធត់​ក្នុង​កម្មវិធី​ចម្អិនម្ហូប​ពេលព្រឹក Question for Breakfast របស់​ប៉ូឡូញ ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​    ​នាង Marzena ត្រូវបាន​អ្នកលេង​វេទមន្ត​ម្នាក់​ដែល​ជាប់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Poland's Got Talent ស្នើ​លេងល្បែង​វេទមន្ត​មួយ​ជាមួយនឹង​គាត់​ក្នុង​កម្មវិធី​នោះ​។​

​    ​គាត់​បានដាក់​ដែកគោ​យ៉ាង​វែង​ក្នុង​ក្រដាស​បួន ដោយ​ឱ្យ​នាង​ជ្រើស​ក្រដាស​មួយ​ក្នុងចំណោម​ក្រដាស​ទាំងនោះ ហើយ​ដំ​ពីលើ​វា​។ តែ​សំណាងអាក្រក់​គ្រូ​វេទមន្ត​នោះបាន​ធ្វើឱ្យមាន​កំហុស​ប​ច្ចេកទេស បណ្ដាលឱ្យ​នាង​ធ្លុះ​បាតដៃ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​យ៉ាង​រន្ធត់​។​

​    ​នាង Marzena ភ្លាមៗ​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ បន្ទាប់ពី​ឧ​ប​ទ្ទវេ​ហេតុនេះ​៕

 

adverise with khmeread
ប្រភព៖ Newyorkpost

អ្នកនឹងចូលចិត្ត

មតិយោបល់