adverise with khmeread 0605ab15 43a3 439e a005 6ad106d24ad6

ឌុប​នាង​ទៅ​ទិញ​ស្រា​បៀរ​ផឹក​ឆ្លៀត​ដឹក​ទៅ​វាលស្មៅ​រំលោភ​បានសម្រេច​

    កណ្តាល ៖ មាន​ករណី​រំលោភ​សេពសន្ថវៈ​កើតឡើង​នា​ថ្ងៃទី​០៣ ​កក្កដា​ ២០១៦ ម៉ោង​០៤ ​និង​៣០​នាទី នៅ​ចំណុច​វាលស្មៅ ភូមិ​ព្រៃគោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ​មាន​ទីលំនៅ​ភូមិ បាសិត ឃុំ ម្កាក់ ស្រុក​អង្គស្នួល ខេត្ត កណ្តាល​។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ចេង សា​ម៉េ​ត ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នក​ប្រដាល់ មាន​ទីលំនៅ ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ព​ញ​ឮ​ ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៣​ កក្កដា ​២០១៦​ វេលា​ម៉ោង​៨​យប់ ជនរងគ្រោះ ​និង​ជនល្មើស​ព្រមទាំង​ប្តី ជនរងគ្រោះ​និង​សង្សារ ជនល្មើស បាននាំគ្នា​ទៅ​មើលល្ខោន​នៅ​វត្ត​សុពណ៌ នៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយនៅ​ទីនោះ​ផឹកស្រា​បៀរ​អស់​០៣ កញ្ច្រែង​ហើយក៏​នាំគ្នា​ត្រឡប់មក​ផឹក​នៅផ្ទះ​ជនរងគ្រោះ​វិញ។​

    ពេលនោះ​ជនល្មើស​មាន​ទាស់​ពាក្យសំដី​គ្នា​ជាមួយ​សាច់ញាតិ​ជនរងគ្រោះ ក្នុងពេលនោះ​ជនរងគ្រោះ​និង​ប្តី ហើយ​ព្រមទាំង​ម្នាក់ទៀត បាននាំគ្នា​ជូន​ជនល្មើស មក​ផ្ទះ​នៅ​ភូមិ​ព្រៃ​គោល ហើ​យ​ជនល្មើស​បាន​ទៅ​ទិញ​ស្រា​បៀរ​ចំនួន​កន្លះ​កេស​មក​ផឹក​ទាំងអស់គ្នា​។​

    ពេល​ផឹក​អស់ ជនរងគ្រោះ ក៏បាន​ជិះ​ម៉ូ​​តូ​ទៅ​ទិញ​ស្រា​បៀរ​ជាមួយ​ប្អូនស្រីជនល្មើស ដោយ​ទៅ​បាត់​យូរពេក ជនល្មើស​ក៏​ជិះ​ម៉ូតូ​ទៅតាម​នៅផ្ទះ​លក់​ស្រា​ពេលទៅដល់​ជនល្មើស​បាន​ឲ្យ​ប្អូនស្រី​ខ្លួន​ជិះ​ម៉ូតូ​មក​ផ្ទះ​មុន។ ចំណែក​ខ្លួន​នៅចាំ​ឌុប ជនរងគ្រោះ​ទៅតាម​ក្រោយ។​

    បន្ទាប់មក​ជនល្មើស បាន​ជិះ​ម៉ូតូឌុប​ជនរងគ្រោះ​ទៅ​ដី​វាលស្មៅ​ខាងលិច​ភូមិ​ព្រៃ​គោល​ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ជនរងគ្រោះ​រហូត​បានសម្រេច ករណីនេះ សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់