adverise with khmeread C5a59129 c779 4939 902f 5900273c2fca

បន្ទាប់ពី​សម្លាប់​ច្រក​បាវ ប៉ូលិស​បាន​បំបែកសំណុំរឿង​ស្នេហាត្រីកោណ​(​មាន​វីដេអូ​)

    កណ្ដាល ៖ ករណី​ឃាតកម្ម​យក​សាកសព​ច្រក​បាវ​បោះចោល​នៅ​វាលស្រែ​ត្រូវបាន​ប៉ូលិស​ការស្រាវជ្រាវ ស៊ើ​ប​អង្កេត​បំបែកសំណុំរឿង​ដោយ​ប៉ូលិស​ស្រុក​ស្អាង​ឃាត់​បាន​ឃាតករ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី។​

    ប៉ូលិស​ស្រុក​ស្អាង​បាន​បញ្ជាក់ថា ឃាតកម្ម​នេះ​ដោយមាន​ការគ្រោង​រៀបចំ គិតទុក​ជាមុន ផ្ដើមចេញពី​អំពើផិតក្បត់ក្នុង​គ្រួសារ បង្ក​ឲ្យ​មាន​គំនុំ សងសឹក ទើប​រៀបចំ​គម្រោង ការសម្លាប់ ដោយ​ត្រៀម​រៀបចំ​ឧបករណ៍ ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់ ដើម្បី​ដោះស្រាយគំនុំ ​និង​បញ្ចប់រឿង​ស្នេហា​ត្រីកោណ។​

    លទ្ធផល​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត​ក្រោយ​ការពិនិត្យ​បានបញ្ចប់ បាន​ដំណើរ​ការបើក​ការ​ស៊ើប​អង្កេត​ជាបន្ទាន់ បន្ត​មក​​ដល់​ថ្ងៃទី០៣ ​កក្កដា​ ២០១៦ វេលា​ម៉ោង​៩​ព្រឹក​ឆ្លងតាម​ការស្រាវជ្រាវ​កម្លាំង​ជំនាញ ស្រុក​ប៉ុស្តិ៍​សហការ ជាមួយ​កម្លាំង​មន្ត្រី​ជំនាញ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កំណត់​បាន​មុខសញ្ញា ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ទី​១.​ឈ្មោះ ខេ​ម ខេង ភេទ​ប្រុស​ អាយុ២៩​ឆ្នាំ​ជន ជាតិខ្មែរ (​ប្ដី​)​ និង​២.​ឈ្មោះ​ ចាប សុខ​ជឿន អាយុ២៦​ឆ្នាំ​ជនជាតិខ្មែរ​(​ប្រពន្ធ​) អ្នក​ទាំង​០២ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ។​

    ប្ដី ប្រពន្ធ អ្នក​ទាំង​០២ បាន​ឆ្លើយ​សារ ភាព​ថា​៖ ១.​ឈ្មោះ ខេ​ម ខេង (​ប្ដី​)​សារភាពថា​៖ ខ្លួន​
​ពិតជា​បានសម្លាប់​ឈ្មោះ លៃ លីន ពិតប្រាកដ​មែន​ដោយ​មូលហេតុ ឈ្មោះ លៃ លីន លបលួច ទាក់ទង​ស្រឡាញ់​ប្រពន្ធ​របស់ខ្លួន ហើយ​ខ្លួន​ក៏តាម​ទាន់ ពេល​អ្នក​ទាំង​០២ នាក់​ឱបថើប​គ្នា​ហើយ​បាន​សួរដេញដោល ប្រពន្ធ​សារភាពថា​៖ ខ្លួន​ចាញ់បោក​ការ​លួងលោម របស់គេ​(​ជនរងគ្រោះ​)។ បន្ទាប់មក​ឈ្មោះ​ខេ​ម ខេង បាន​ប្រាប់​ប្រពន្ធ​ឲ្យ​ខ​ល​ហៅ តាម​ទូរស័ព្ទ​ទៅ​ឈ្មោះ​លៃ លីន មក​ដើម្បី​សម្លាប់។​

    លុះ​នៅ​ថ្ងៃទី​២៣ ខែមិថុនា​ឆ្នាំ ២០១៦ វេលា​ម៉ោង​៩​យប់ ខ្លួន​បាន​ឲ្យ​ប្រពន្ធ ខ​ល​ណាត់​ហៅ ឈ្មោះ លៃ លីន មកជួប​នៅផ្ទះ ហើយ​ខ្លួន​បានរៀបចំ ចរន្តអគ្គិសនី​ដើម្បី​ត្រៀម​ឆក់ ពេល​ឈ្មោះ លៃ លីន មកដល់​ផ្ទះ​ខ្លួន ក៏​យក ប្រដាប់​ឆក់នោះ​ឆក់​ទៅលើ ឈ្មោះ លៃ លីន បណ្ដាល​ឲ្យ សន្លប់​ហើយ ក៏​យក​ត្បូងចប វាយ​លើ​ក្បាល​បន្ថែមទៀត​។

     បន្ទាប់មក ក៏យក​ថង់​ផ្លា​ស្ទី​ច ច្រក​ក្បាល យក​កៅស៊ូ រិត​កង់ រិត​ក​បន្ថែម​កុំ​ឲ្យ​ចេញ ឈាម និង​យក​ការ៉ុង មាន​ថង់​ផ្លា​ស្ទី​ច​ខាងក្នុង​ច្រក​សាកសព សែង​០២​នាក់ ប្ដី ប្រពន្ធ យកមក​ទម្លាក់ចោល នៅ​ត្រពាំង​តា​ណែម ដែលមាន​ច​ម្ងា​ប្រហែល​២០០​ម៉ែត្រ​ពី​ផ្ទះ រួច​ងូតទឹក​ចូលដេក។ ចំណែក ចបកាប់ ទុក​ក្នុង​រោង​គោ និង​ខ្សែភ្លើង ដែក ដង​ឬ​ស្សី ទុក​នៅក្រោម​គ្រែក្នុងផ្ទះ។​

    ឈ្មោះ​ចាប សុខ​ជឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ប្រពន្ធ​)​បាន​សារភាពថា​៖ ខ្លួន​បាន​ទាក់ទង​មាន​ស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន ក្នុង​ខែ​០៤ ឆ្នាំ​២០១៦ ហើយ​បាន​ដេក​ជាមួយគ្នា​ចំនួន​០២​ដង ក៏​បែកការណ៍ ដឹង​ដល់​ប្ដី​សួរនាំ នៅ​ថ្ងៃទី​២២ ​មិថុនា ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​ប្ដី​បាន​ឲ្យ ប្រពន្ធ ខ​ល​ទាក់ទង​ហៅ​ឈ្មោះ លៃ លីន មក​ផ្ទះ។ ដល់​ថ្ងៃទី​២៣ ​មិថុនា ​២០១៦ ម៉ោង​៧​យប់​ឈ្មោះ ​លៃ លីន បានខ​ល មក​ខ្លួន​សួរថា​៖ ប្ដី​អូន​ឯង​នៅផ្ទះ​ឬ​អត់? នាង​បាន​ឆ្លើយថា​៖ គាត់​អត់​នៅទេ ចាំ​ម៉ោង​៩ ម៉ោង ១០​ចាំ​មក​(​ពេល​និយាយ​ប្ដី​នៅក្បែរ​ដែរ​)​។​

    ពេល​ឈ្មោះ លៃ លីន មក​ជិត​ដល់ ក៏ខ​លម​កថា​៖ បង​ទៅដល់​ឥឡូវ​ហើយ  ពេល​ឈ្មោះ លៃ លីន មកដល់ ប្ដី​របស់ខ្ញុំ គាត់​ឈរ​ក្បែរ​ទ្វារ រោង​បាយ ។ ចំណែក​ខ្លួន​បាន​ឡើង​ដេក​លើ​គ្រែ គ្រ​លំ​ភួយ​ដេក​ភ្លាមនោះ​ឮសូរ​សំឡេង​បើក ទ្វារ និង​សំឡេង ឈ្មោះ ​លៃ ​លីន ស្រែក​ថីៗ ក៏ស្ងាត់​បាត់ទៅ ខ្លួន​ក៏​ងើបឡើង​បញ្ចាំង​ភ្លើង​ទូរស័ព្ទ​ទៅ ឃើញ​ឈ្មោះ​លៃ លីន ដេក​នៅលើ​ដី។ ចំណែក​ប្ដី របស់ខ្លួន​កាន់ ចបកាប់​នៅ​នឹង​ដៃ ហើយ​បាន​ហៅ​ខ្លួន​ថា​៖ អូ​នរក​បាវ ពេល​បាន​បាវ ខ្លួន​ក៏បាន​ជួយ​ច្រក​សព ហើយ​សែង​០២​នាក់​ប្ដី យក​សព ទៅ​បោះចោល​នៅ​ត្រពាំង​តា​ណែម រួច​ក៏​ងូតទឹក​ចូលដេក។​

    តាម​ការសន្និដ្ឋាន​ករ​ណី​ឃាតកម្ម ដោយមាន​ការគ្រោង​រៀបចំ គិតទុក​ជាមុន ផ្ដើមចេញពី​អំពើ ផិតក្បត់ក្នុង​គ្រួសារ បង្ក​ឲ្យ​មាន​គំនុំ សងសឹក ទើប​រៀបចំ​គម្រោង ការសម្លាប់ ដោយ​ត្រៀម​រៀបចំ​ឧបករណ៍ ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់ ដើម្បី​ដោះ ស្រាយគំនុំ​និង​បញ្ចប់​ស្នេហាត្រីកោណ។​

    គួររំលឹកថា បុរស​ឃ្វាលគោ​ម្នាក់​ពេល​ទៅ​ចង​គោ​ឃើញ​បាវ​អណ្តែត​ទឹក​ក៏​ទៅ​ទាញ​មើល ស្រាប់តែ​ចេញ​ជើង​សាកសព​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ប៉ូលិស​ចុះទៅពិនិត្យ​សាកសព​រួច​សន្និដ្ឋាន​ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​យកទៅ​បោះចោល។​

    ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ម៉ោង​ប្រហែលជា​២​ និង​២០​នាទី​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១៦​ស្ថិតនៅ​ចំណុច​ទឹក​ត្រពាំង​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ លៃ លីន ភេទ​ប្រុស​រស់នៅ​ភូមិ​តា​នូ ឃុំស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​បន្តថា ដំបូង​ឈ្មោះ សុខ រុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល បានមក​ផ្លាស់​គោ​ឱ្យ​ស៊ី​ស្មៅ ហើយ​បានឃើញ​បាវ អណ្ដែត​ទឹក ក្នុង​ត្រពាំង​តា​ណែម ធំ​ក្លិនស្អុយ រួច​បាន​ចុះ​ទាញ​បាវ មក​ក្បែរ​ខាង​ហើយ ក៏ដា​ច់មាត់​បាវ ចេញ​ជើងមនុស្ស​មក ក៏មាន​ការភ្ញាក់ផ្អើល ឆោឡោ ហើយ​បាន​រាយការណ៍។​

    កម្លាំង​មន្ត្រី ប៉ូលិស​ការិយាល័យ​បច្ចេកទេស​ខេត្ត និង មន្ត្រី ការិយាល័យ​ព្រហ្ម​កម្រិតធ្ងន់ ចូលរួម​ពិនិត្យ​ហេតុ ជាមួយ​កម្លាំង​សមត្ថកិច្ច​របស់​ស្រុក​ស្អាង​រួច​សន្និដ្ឋានថា ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​យកមក​បោះចោល​ដោយមាន​ស្នាម​មុត​ជាច្រើន​កន្លែង​៕

adverise with khmeread

មតិយោបល់