adverise with khmeread 1

​បន្ទាប់ពី​បាត់​មុខ​ជិត​បី​ឆ្នាំ ឥឡូវ Backstreet Boys ត្រៀម​ត្រឡប់មកវិញ​ជាមួយ​បទ​ចម្រៀង​ថ្មី​

​    ​បន្ទាប់ពី​បាត់​មុខ​យូរ​ពី​សាធារណៈ ឥឡូវ​ក្រុម​ចម្រៀង Backstreet Boys ដែល​ល្បី​ខ្លាំង​កាលពី​ទសវត្សរ៍​ទី ៩០ បាន​វិល​ត្រឡប់មក​ម្តងទៀត​ហើយ​។​

​    ​អាល់​ប៊ុ​ម​ថ្មី​មួយ​ត្រូវបាន​ប្រកាស​ដោយ Nick Carter ដែល​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram អំពី​ក្រុម​ចម្រៀង​កំពុងធ្វើការ​នៅលើ​បទ​ថ្មី​សម្រាប់​ក្រុមហ៊ុន Florida Georgia Line​។​

​    ​បន្ទាប់មក​គាត់​ក៏បាន​បន្ថែមថា "​យើង​ក៏​កំពុងធ្វើការ​នៅលើ​អាល់​ប៊ុ​មរ​បស់ Backstreet Boys ថ្មី​ផងដែរ​។ ត្រៀម​ឱ្យ​ហើយ​ទៅ​!!!"​។​

​    ​Backstreet Boys បានទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បន្ទាប់ពី​បញ្ចេញ​អាល់​ប៊ុ​ម​លើកដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​ពួកគេ​ក៏បាន​បញ្ចេញ​អាល់​ប៊ុ​ម​ចំនួន​ប្រាំពីរ​ផ្សេងទៀត​ចាប់តាំងពី​ពេលនោះ​។​

​    ​ក្រុម​ចម្រៀង​អាមេរិក​មួយ​នេះ​បាន​លក់​ចម្រៀង​របស់ខ្លួន​បាន​ចំនួន ១៣០ លាន​បន្ទះ​ដែល​នេះ​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ក្រុម​ចម្រៀង​បុរស​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចម្រៀង​៕

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់