1 %281%29

ជាង​ឡាន​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​

    កណ្តាល ៖ បុរស​ជាជាង​ផ្សា​ឡាន​ម្នាក់​បាន​រងគ្រោះ​ឆក់​ចរន្តអគ្គិសនី​ស្លាប់​កើតឡើង​នា​ថ្ងៃទី០៣ ​កក្កដា​ ២០១៦ វេលា​ម៉ោង​៤​ និង​០៥​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ព្រែក​ស៊ី​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ភា​ង សំបូរ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​(​ជាង​ជួសជុល​រថយន្ត​) ទីលំនៅៗ​ភូមិ​តា​ផាន់ ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ខាងលើ​នៅ ជួសជុល​រថយន្ត យាន្ត​ដ្ឋា​ន ផល្លា ម្តុំ​ព្រែក​សំរោង ក្រុង​តាខ្មៅ​។ លុះ​នៅ​ថ្ងៃទី​២៩ ​មិថុនា ២០១៦ ​ឈ្មោះ​ ហុក គឹម​ហឿង​ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​(​ខ្មែរ​)​មុខរបរ រត់​តា​ស៊ី មាន​ទីលំនៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំសំពៅ​ពូន រថយន្ត​របស់គាត់ វា​ខូច​មិន​ឆេះ គឺ​ម៉ាក​សាំ​យ៉ុង​ពណ៌ ស មាន​ស្លាក​លេខ ភ្នំពេញ​ 2.I.6754 បាន​យក​ឡាន​របស់ខ្លួន មក​ឲ្យ​ជាង​ធ្វើ។​

    ឈ្មោះ​ លី រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ (​ខ្មែរ​)​មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំព្រែក​ស្តី ស្រុក​កោះធំ  ដែល​បាន​ជួល​ដី របស់​ឈ្មោះ ​ភួង សឿន ភេទស្រី ​អាយុ​៥៤​ឆ្នាំ កន្លែងកើតហេតុ ជា​កន្លែង​ជួសជុល​រថយន្ត​។​

    ប៉ូលិស​បន្តថា ពេលដែល​ម្ចាស់​រថយន្ត​យក​ឡាន​របស់​ខូច ធ្វើ​ម៉ាស៊ី​ន​ឆេះ បាន​ព្រៀង​គ្នា​តម្លៃ​៥០០​ដុល្លារ​ចាប់​តាំង​ពេល​នោះមក ជាង​ធ្វើ​មិន​ឆេះ ហើយ​ម្ចាស់ រថយន្ត ចេះតែ​តឿន​ឲ្យ​ហើយ​បាន​ឆាប់ តែ​ជាង​នោះ​ទា​ល់ត​ម្រេះ ក៏បាន​ទំនាក់ទំនង​ទៅ​យានដ្ឋាន​យី​​ហោ ផល្លា​តាម​ទូរស័ព្ទ ០១២ ៥៣៥៦០៤ នៅ​ថ្ងៃទី​០២ ​កក្កដា ​២០១៦ វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ឲ្យ​មកជួយ ហើយ​បាន​យល់ព្រម​ម៉ា​ឆេះ​ក្នុងតម្លៃ​៥០ ដុល្លារ​។​

    ដល់​ថ្ងៃទី​០៣​ កក្កដា​ ២០១៦ វេលា​ម៉ោង​ប្រមាណ​១៣ ជាង​ធ្វើ​ឡាន​(​ជនរងគ្រោះ​)បានមក​ដល់ បាន​ពិនិត្យមើល​រួចរាល់ ចាប់​ផ្តើមធ្វើរៀបចំ​រួចហើយ​ក៏បាន​កាច់​សោ​ដេ​សាកមើល​អាគុយ​ភ្លើង​ខ្សោយ​អូស​មិន​រួច បាន​ទៅរក​ប្រដាប់​ប​ញ្ជូ​ល​ភ្លើង​អាគុយ​បន្ថែម បាន​ត ខ្សែ​ចាប់​ក្បាល​អាគុយ​។​

    បន្ទាប់មក​ជាង​(​ជា​ជនរងគ្រោះ​)​បាន​ដោះ​ដុំ​ដេរ​ចេញ មក​លាង​សាក​ខាងក្រៅ រួចហើយ​ក៏​យក​ចាប់​បញ្ចូល​វិញ​។​ ពេល​កំពុង​ចាប់​មួល​ចូល​ឈ្មោះ​ លី​.​រិ​ទ្ធ បានឮ​សំឡេង​តិចៗ​ឲ្យ​ជួយ ឮដូចនេះ​ខ្លួន​ដើរមក​មើល ឃើញ​ជនរងគ្រោះដេក​ផ្ងារ ក្រោម​ឡាន​ធ្វើ​ធម្មតា ក៏​មិនបាន​ចាប់អារម្មណ៍ បាន​ដើរ​ទៅវិញ​។​

    ចំណែក​ម្ចាស់​រថយន្ត​នៅក្បែរ​នោះដែរ​។ បាន​បន្តិច​ស្ងាត់​សំឡេង សង្ស័យ​ជាមួយ​ម្ចាស់​ឡាន​មក​មើល ឃើញ​ជនរងគ្រោះ​ធ្លាក់ដៃ​ស្តាំ​ចុះ ភ្លាមនោះ​ខ្លួន​និង​ម្ចាស់​ឡាន​ជួយ​ចាប់​លើក​ចេញមកក្រៅ​ស្រាប់តែ​ទន់​ខ្លួន​បាត់មាត់​ទៅហើយ បាននាំគ្នារ​កឡាន​ដឹកយក​មកជួយ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ឈ្មោះ ​លី ង៉ែ នៅ​ភូមិ​ជ្រៃ​ធំ ឃុំសំពៅ​ពូន ស្រុក​កោះធំ មកដល់​ផ្ទះ​ពេទ្យ គាត់​ប្រាប់ថា​៖​ មនុស្ស​នេះ​ស្លាប់​ហើយ យកទៅ​វិញ​ទៅ​។​

    ចំពោះ​ករណី​ខាងលើ ក្នុងការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​គ្រូពេទ្យ ដោយ​លោក​ វេជ្ជា ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​កោះធំ បាន​បញ្ជាក់ថា​៖​ ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ឆក់​ឧបករណ៍ ចរន្ត​អគ្គីសនី​។ សព​ជនរងគ្រោះ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់