adverise with khmeread China mega city pearl river delta

ចិន​កំពុង​សម្ងំ​សង់​ទីក្រុង​ធំជាងគេ​លើ​ពិភពលោក និង​មាន​មនុស្ស​រស់នៅ​ទីនោះ​ច្រើនជាង​ប្រជាជន​កូរ៉េខាងត្បូង​ទៅទៀត​

    ​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ចិន​បាន​បំពេញបេសកកម្ម​មួយ​ដើម្បី​បង្កើត​ទីក្រុង​ធំ​បំផុត​របស់​ពិភពលោក​ដោយ​រួមបញ្ចូល​ទីក្រុង​មួយចំនួន​នៃ​ទីក្រុង​ធំ​បញ្ចូល​ទៅជា​មហា​យក្ស​ទីក្រុង​មួយ​។​

​    ​ជាមួយនឹង​ចំនួន​ប្រជាជន​បច្ចុប្បន្ន​ប្រហែល ៥៧ លាន​នៅក្នុង​បរិវេណ ៣៩០០ គីឡូម៉ែត្រ​ការ៉េ Pearl River Delta គឺជា​តំបន់​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ភាគ​ខាងលិច​រដ្ឋ Virginia ប៉ុន្ដែ​មាន​ប្រជាជន​លើស​ទីក្រុង​នេះ ៣០ ដង​ឯណោះ​។​

​    ​ទីក្រុង​នេះ​បង្កើតឡើង​ដោយមាន​រួមបញ្ចូល​គ្នា​រវាង​ទីក្រុង Shenzhen, Doungguan, Huizhou, Zhuhai, Zhongshan, Jiangmen, Guangzhou, Foshan និង Zhaoqing​។​

​    ​ប្រជាជន​ក្នុង​ទីក្រុង​នីមួយៗ​នេះ​មាន​ចន្លោះ​ពី ២ លាន ទៅ ១៤ លាន​នាក់ ដោយ​ឆ្នាំ ២០៣០ ចិន​សង្ឃឹមថា​ការបញ្ចូល​ទីក្រុង​ចូលគ្នា​តែមួយ​នេះ​នឹង​ទទួលបាន​ទិន្នផល​សេដ្ឋកិច្ច​រង្វង់ ២ ពាន់​លាន​លាន​ដុល្លារ​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់