adverise with khmeread 35dcd5b900000578 0 image m 7 1467539733038

អតីត​ជំនួយ Fergie៖ ការផ្ទេរ​របស់ Zlatan នឹងមិន​កើតឡើង​នោះឡើយ​ក្រោម​ការដឹកនាំ​របស់ Sir Alex Ferguson

    ​អតីត​ជំនួយការ​របស់​ក្រុម​បិសាច​ក្រហម Manchester United លោក Rene Meulensteen ជឿជាក់ "៩​លើ​១០" ថា Sir Alex Ferguson នឹងមិន​នាំឱ្យមាន​ការផ្ទេរ Zlatan Ibrahimovic មកកាន់​ទឹកដី Old Trafford បាន​នោះឡើយ​។​

​    ​ខ្សែប្រយុទ្ធ​ខ្ញី​ចាស់​វ័យ ៣៤​ឆ្នាំ​រូបនេះ បាន​យល់ព្រម​សម្រេច​កិច្ចព្រមព្រៀង​រយៈពេល ១​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ក្លឹប​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ បន្ទាប់ពី​បាន​ចុះហត្ថលេខា​ទៅលើ​កុងត្រា​ដែលមាន​តម្លៃ​ប្រាក់​ឈ្នួល ២០​ម៉ឺន​ផោន (​ជាង​២៦​ម៉ឺន​ដុល្លារ​កន្លះ​) ក្នុង​មួយ​សប្តាហ៍​។​

​    ​គាត់​បានក្លាយ​ទៅជា​ការ​ចុះហត្ថលេខា​ទី​ពីរ​របស់ Jose Mourinho ក្រោយពី​ទិញ​បាន​ខ្សែការពារ​កណ្តាល Eric Bailly ពី Villarreal ក្នុង​ខែមិថុនា​កន្លងទៅ​។​

​    ​ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ Meulensteen ជឿជាក់ថា ការផ្ទេរ​របស់ Ibrahimovic ដែល​បានធ្វើ​ដំណើរ​មកដល់​បិសាច​ក្រហម នឹងមិន​កើតឡើង​នោះឡើយ​ក្រោយ​ការដឹកនាំ​របស់​អតីត​វីរៈបុរស​ក្លឹប Ferguson ដោយសារតែ​ផលប៉ះពាល់​ដែល​វា​នឹងមាន​នៅលើ​កីឡាករ​នៃ​ថ្នាល​បណ្ដុះបណ្តាល​របស់​ក្លឹប​។​

​    ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ The Sun គាត់​បាន​និយាយថា "​ប្រហែលជា ៩​លើ​១០ គាត់​នឹងមិន​នាំឱ្យមាន​ការសម្រេចចិត្ត​ដូចនេះ​នោះឡើយ​។​

​    ​នោះ​គឺ​ដោយសារតែ​អ្វី​គ្រប់យ៉ាង Alex Ferguson ចង់​ធ្វើ​ជាមួយនឹង​កីឡាករ​យុវជន​ក្មេងៗ នាំ​ពួកគេ​មក និង​តែងតាំង​ពួកគេ​ធ្វើ​កីឡាករ​អាជីព​។ 

​    ​លោក​បន្តថា "​ក្នុងស្ថានភាព​នេះ គាត់ (Jose) បាន​នាំមក​នូវ​ភាពជា​អ្នកដឹកនាំ​និង​បុគ្គ​លិ​លក្ខណៈ​ដែល​គេ​ស្រឡាញ់​ចូលចិត្ត​។ Jose Mourinho ធ្លាប់ធ្វើ​ជាមួយ​គាត់​ពីមុន និង​មិនមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ចុះហត្ថលេខា​ទិញ​គាត់​នោះទេ​"៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់