adverise with khmeread Untitled 1

បិសាច​ក្រហម​ចង់​ចំណាយ​ទន់​កំណត់ត្រា​ពិភពលោក​ដើម្បី​ដឹក​ដៃ​អតីត​កីឡាករ​ឥត​តម្លៃ​ខ្លួន Paul Pogba មកវិញ​

    ​ក្រុម​បិសាច​ក្រហម Manchester United បាន​បោះជំហាន​កាន់តែ​ខិតជិត​ដល់​ម្តងទៀត​ទៅលើ Paul Pogba ដោយ​ហ៊ានផ្តល់​តម្លៃ​ឱ្យ​គាត់​ក្លាយទៅជា​កីឡាករ​បាល់ទាត់​ដែល​មានតម្លៃខ្លួនថ្លៃបំផុត​ដល់​ទៅ ១០០​លាន​ផោន (​ជិត ១៣៣​លាន​ដុល្លារ​) នៃតារាបាល់ទាត់ដំបូង​គេរបស់ពិភពលោក ដោយបាន​ប្រាប់​ទៅកាន់​ក្លឹប​បច្ចុប្បន្ន​របស់គាត់ Juventus ថា​ពួកគេ​នឹង​ផ្តល់ជូន​នូវ​តម្លៃ​ផ្ទេរ​កំណត់ត្រា​ពិភពលោក​សម្រាប់​តារា​ឆ្នើម​វ័យ​២៣​ឆ្នាំ សញ្ជាតិ​បារាំង​រូបនេះ​។​

​    ​រយៈពេល​បួន​ឆ្នាំ​កន្លងទៅ បន្ទាប់ពី​បាន​បាត់បង់ Pogba ដោយ​លក់​ចេញ​ឥត​យកលុយ​នោះ បិសាច​ក្រហម​បានរៀបចំ​បំបែក​ប្រាក់​ធនាគារ​ដើម្បី​ផ្តល់ជូន​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ Jose Mourinho ដែល​នឹងត្រូវ​បង្ហាញ​នៅ​ចំពោះមុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​នា​ថ្ងៃ​អង្គារ​ខាងមុខនេះ​។​

​     គ្រួសារ Glazer ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​បិសាច​ក្រហម មានការ​អស់សង្ឃឹម​ក្នុងការ​ស្តារ​កេរ្តិ៍ឈ្មោះ​របស់ Manchester United ក្នុងនាម​ជា​ក្លឹប​ដែលមាន​ប្រជាប្រិយភាព​បំផុត​នៅ​អឺរ៉ុប ខណៈដែល​ពួកគេ​បាន​បាត់បង់​កៅអី Champions League ជា​លើក​ទី​ពីរ​របស់ខ្លួន​នៅក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​មកនេះ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់