adverise with khmeread Untitled 1

ស្ងាត់ៗ​! អតីត​ប្រធាន​ក្រុម​កាំភ្លើង​ធំ Arteta ប្រកាស​ចូលនិវត្តន៍ និង​ចាក​ចេញពី​ក្លឹប​ទៅធ្វើជា​ជំនួយការ​របស់ Pep Guardiola

    ​Mikel Arteta បាន​ទទួលស្គាល់ថា គាត់​បាន​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ ហើយនឹង​ចូលរួម​ជាមួយ​នឹង លោក Pep Guardiola ក្នុងនាម​ជា​ជំនួយការ​នៅឯ Manchester City ។​

​    ​អតីត​ប្រធាន​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ​បានចេញ​សេចក្តីថ្លែងការណ៍​វែង​មួយ​នៅលើ​ផេ​ក​បណ្តាញ​សង្គម Twitter របស់គាត់ ដែល​បានបញ្ជាក់​ពី​ពេលវេលា​របស់គាត់​ក្នុងនាម​ជា​កីឡាករ ព្រមទាំង​គូសបញ្ជាក់​ពី​អារម្មណ៍​រំភើប​របស់គាត់​នៅលើ​ការរំពឹងទុក​នៃ​ការងារ​រួមជាមួយ Guardiola ដែល​បានប្រកាស​ជា​អ្នកចាត់ការ​ថ្មី Manchester City កាលពី​ថ្ងៃ​អាទិ​ត្រ​ម្សិលមិញ​នេះ​។​

​    ​ខ្សែបម្រើ​កណ្តា​លវ័យ ៣៤​ឆ្នាំ​រូបនេះ​បានសរសេរថា "​បន្ទាប់ពី​ការរំពឹងទុក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​ជុំវិញ​អនាគត​របស់ខ្ញុំ ខ្ញុំ​អាច​ទទួលស្គាល់ថា ខ្ញុំ​នឹង​ចាក​ចេញពី Arsenal ហើយនឹង​ចូលនិវត្តន៍ ដើម្បី​ចាប់យក​តំណែង​ជា​គ្រូបង្វឹក​ជំនួយ​នៅ​ក្រុម Manchester City"៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់