35e4c51800000578 3672236 image a 37 1467542926934

Joel Matip រីករាយ​នឹងធ្វើ​ការ​ជាមួយ Jurgen Klopp ខណៈ​ខ្សែការពារ​រូបនេះ​ត្រូវបាន​ប្រកាស​ក្នុង​ទឹកដី Anfield

    ​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Joel Matip សម្លឹង​ទៅលើ​ការងារ​ខាងមុខ​ក្រោម​ការដឹក​របស់ Jurgen Klopp បន្ទាប់ពី​ត្រូវបាន​ប្រកាស​ការផ្ទេរ​ជា​ផ្លូវ​ដោយ​ក្លឹប​នៅ​ទឹកដី Anfield នេះ​។​

​    ​Matip បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្លឹប​ហង្ស​ក្រហម​នៅក្នុង​ខែកុម្ភៈ​កន្លងទៅ នៅលើ​កិច្ច​ព្រម​ព្រៀម​គ្មាន​តម្លៃ​ខ្លួន ប៉ុន្តែ​គាត់​បាន​លេង​បន្ត​រហូតដល់​បញ្ចប់រ​ដូ​វ​កាល​ជាមួយ​ក្រុម Schalke ជា​កន្លែង​ដែល​គាត់​បាន​ស្នាក់អាស្រ័យ​ជាមួយ​អស់​រយៈពេល ១៦​ឆ្នាំ​។​

​     ហើយ​ទោះបីជា​ការធ្វើដំណើរ​មក​ដល់​នេះ​នឹងត្រូវ​ធ្វើការ​ក្រោម​ការដឹកនាំ​របស់ Klopp ដែលជា​អតីត​អ្នក​ចាត់ Borussia Dortmund និង​ជា​គូប្រជែង Schalke ជាច្រើនលើក​កន្លងមក​នោះ តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ​គ្មានអ្វី​ក្រៅតែពី​ការគោរព​ចំពោះ​គ្រូបង្វឹក​ថ្មី​របស់ខ្លួន​នោះឡើយ​៕

ប្រភព៖ dailymail

មតិយោបល់