35e7a89100000578 3672189 image a 34 1467538542197

Leicester សម្រេច​កុងត្រា​ដំបូង​ជាមួយ Nampalys Mendy សម្រាប់​ដំណើរ​ការពារ​តំណែង​ជើងឯក​រដូវ​កាល​ក្រោយ​

    ​ក្លឹប​ក​ញ្ច្រោ​ង Leicester បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ១៣​លាន​ផោន (​ជាង​១៧​លាន​ដុល្លារ​) ដើម្បី​ទិញយក​ខ្សែបម្រើ​ក្រុម Nice ប្រទេស​បារាំង Nampalys Mendy ។​

​    ​ខ្សែបម្រើ​វ័យ ២៤​ឆ្នាំ ដែល​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម​កញ្ជ្រោង N'Golo Kante រូបនេះ នឹងចូលរួម​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក Premier League បន្ទាប់ពី​បានបញ្ចប់​ការធ្វើ​តេស្ត​សុខភាព​មួយ​លើ​ការធ្វើដំណើរ​ទៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​នា​សប្តាហ៍​មុន​។​

​    ​ដោយបាន​បញ្ជាក់​ទៅកាន់​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់​ក្លឹប កីឡាករ Mendy បាន​និយាយថា "​ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ដំណើរ​មកដល់ Leicester City ។ ក្រុម​ទើបតែ​បាន​រីករាយ​ជាមួយនឹង​រដូវ​កាល​ដ៏​អស្ចារ្យ​កន្លងទៅ ហើយ​វា​ពិតជា​ល្អឥតខ្ចោះ​ក្នុងការ​ស្នាក់នៅ​ទីនេះ​"៕

ប្រភព៖ dailymail

មតិយោបល់