adverise with khmeread Johnny 03

Johnny Depp ខឹង Amber Heard ខ្លាំងពេក សម្រេចចិត្តកែរូបសាក់

          Johnny Depp បាន​ចំអក​ចំៗជា​សាធារណៈ​ចំពោះ​ភរិយា Amber Heard ។

          តួអង្គក្នុងរឿង “Pirates of the Caribbean” រូបនេះ​ ដែល​ស្ថិតនៅពាក់​កណ្តាល​ផ្លូវនៃបណ្តឹងលែងលះ​ដ៏ជូរចត់​ជាមួយនឹង​ភរិយា Amber Heard​ នោះ​ បាន​ហៅ​នាងថា “​មនុស្សថោក​ទាប”។

          កាលពី​ឆ្នាំមុន Johnny បាន​សាក់​ឈ្មោះ​ហៅក្រៅ​ “Slim” របស់​ Amber Heard នៅលើ​ម្រាម​ដៃ​របស់​លោកភ្លាមៗ​ បន្ទាប់ពី​អ្នក​ទាំង​ពីរ​រៀប​ការរួច។

          ទោះបីជា​យ៉ាងណា​ វាហាក់ដូចជា​តារា​ភាព​យន្ត​រូបនេះ​មិនអាចទ្រាំនឹងការ​ឃើញ​រូបសាក់​ដដែល​នេះទៀត​ ហើយ​កាលពីសប្តាហ៍​មុន តារា​ភាព​យន្ត​រូបនេះ​បា​ន​កែរូបសាក់​របស់លោក ដើម្បីបង្ហាញអារម្មណ៍​របស់លោក​ចំពោះ Amber ។

          លោកបាន​កែអក្សរនៅលើ​រូបសាក់ពី “L” ទៅ “C” និងពី “I” ទៅ “U” មាន​ន័យ​ថា រូបសាក់របស់លោកឥឡូវនេះត្រូវ​ប្រកបជា​ពាក្យ “SCUM” ។

          នេះមិនមែនជាលើក​ទី​១​ទេ ដែល​ Johnny ត្រូវ​បង្ខំ​ចិត្ត​កែរូបសាក់​ បន្ទាប់ពី​មាន​ការបែក​បាក់។ អំឡុង​ទាក់ទងជាមួយតារាស្រី Winona Ryder តារាភាព​យន្ត​រូបនេះ​បាន​ចាក់សាក់​អក្សរ “WinonaForever” នៅ​លើ​ដងខ្លួន​របស់លោក។​ហើយនៅពេល​ចំណងស្នេហ៍របស់អ្នក​ទាំងពីរបញ្ចប់​ លោកក៏បាន​កែរូបសាក់​ដែល​សរសេរទៅជា “WinoForever” វិញ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់