adverise with khmeread Hong kong international film festival cm qd0bh2evl

Louis Koo សង្ឃឹមថា នឹងទទួលបានពានតារាភាពយន្តឆ្នើមនៅឆ្នាំនេះ

តារា​ភាព​យន្ត​ហុងកុង Louis Koo ស្លៀក​ពាក់​យ៉ាងសង្ហា​ ហើយ​បាន​ចូល​រួ​ម​ក្នុង​កម្មវិធី​នៅ​ទីក្រុង​សៀងហៃ។ ភ្លាមៗ​នៅពេលលោកបាន​បង្ហាញមុខ​នៅលើ​ឆាក​ មាន​ការស្រែក​អបអរ​ខ្លាំងពី​ទស្សនិកជន។ អំឡុង​កម្មវិធីនេះ Louis Koo បានចាប់ឆ្នោតរក​អ្នក​មាន​សំណាង ដើម្បីថត​រូប​លើក​ឆាក​ជាមួយ​លោក។

នៅពេ​លនិយាយអំពី​ការងារ​ Louis ញញឹម​ហើយ​បាន​និយាយថា លោក​នឹង​បន្ត​ធ្វើ​ការងារ​សម្តែង​យ៉ាងសកម្មតទៅទៀត។

          អស់រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ យើង​បាន​ឃើញ​តារា​រៀមច្បង​និង​ស្រករ​ក្រោយ​ជា​ច្រើន​បានទទួល​ពាន​តារា​ភាព​យន្តនិង​តារា​ស្រីឆ្នើម​នៅ​ក្នុងឧស្សាហ កម្ម​ភាព​យន្ត​។​ បើទោះបីជា​លោកថតភាព​យន្ត​ច្រើន​រឿងក្នុង​មួយ​ឆ្នាំ​ៗ​ក៏ដោយ ប៉ុន្តែ​តែង​តែ​ចាក​ចេញ​ដោយ​ដៃទទេ​នៅក្នុងកម្មវិធីប្រគល់​ពាន​រង្វាន់​។ ក្រោយ​មក​ Louis Koo ត្រូវ​បាន​គេសួរថា តើ​លោកនៅ​តែ​មាន​ជំនឿចិត្ត​ឈ្នះ​ពាន​តារា​ឆ្នើម​ឬយ៉ាង​ណា Koo បាន​សារភាពថា លោកមានជំនឿចិត្ត​ ហើយ​សង្ឃឹមថា​ ការងារ​ឆ្នាំ​នេះ​នឹងជួយ​ឲ្យ​លោក​ទទួល​បាន​ពាន​រង្វាន់​តារា​ភាព​យន្ត​ឆ្នើម៕

adverise with khmeread
ប្រភព៖ ahmike

មតិយោបល់