adverise with khmeread Blank

វ៉ៃគ្នាទៅវិញទៅមកនៅក្នុងពិធីមង្គលការរាំធុងបាស់ឃាត់ខ្លួន១០នាក់

     កែប ៖ ប៉ូលិស​ការិយាល័យ​កណ្ដា​ល​ព្រហ្មទណ្ឌ​ខេត្ត​កែប បាន​ឃាត់ខ្លួន​មនុស្ស​១០​នាក់​ដែល​បង្ក​អុកឡុក​ប្រើ​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​ក្នុង​ពិធី​រាំ​ធុង​បាស់​នៅក្នុង​រោងការ​មួយ​នៅ​ភូមិ​អំពែង ស្រុក​ដំណាក់​ចង្អើរ កាលពី​វេលា​ម៉ោង ៩​កន្លះ​យប់​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​២០១៥ ។​
     ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​២០១៥ មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​
​ឈ្មោះ​កៅ ស៊ុយ ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​ស្ថិត ក្នុងភូមិ​អំពេ​ង  ស្រុក​ដំណាក់​ចង្អើរ  ខេត្ត​កែប ។​លុះ​ពេលយប់​នៅពេល​ដែលមាន​ចាក់ធុងបាស់​ស្រាប់តែ​មានទំនាស់​ពាក្យសម្តី​គ្នា ហើយ​ប្រើ​ហិង្សា​វាយតប់​គ្នា​បណ្តាល​ឲ្យ​រងរបួស​១០​នាក់​(​ធ្ងន់​៦​នាក់ ស្រាល​៤​នាក់​) ។​
    អ្នករងរបួស​ទាំង​១០​នាក់ គឺ​១-​ឈ្មោះ​មុំ  ឃ​ន​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​អំពេ​ង  ឃុំ​អង្កោល ស្រុក​ដំណាក់ ចង្អើរ  ខេត្ត​កែម រងរបួសរ​យ៉ះ​ថ្ងាស់​ពី​ខាងលើ​ដេរ​៦​ថ្នេរ​របួសធ្ងន់​២-​ឈ្មោះ​ស៊ន ដា​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខ​របរ​កសិករ​រស់នៅ​ភូមិ​អំពេ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​រង​បួស​ក្បាល​និង​ចុង​ចិញ្ចើម​ខា​ស្តាំ​ដេរ​២០​ថ្នេរ​ធ្ងន់​៣-​ឈ្មោះ​ម៉ី យឿន ភេទ​ស្រី​អាយុ​៤១ឆ្នាំ​ មុខរបរ​កសិករ​រស់នៅ​ភូមិ​អំពេ​ង  ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​រងរបួស​ត្រូវ​ក្បាល​ពីក្រោយ​និង​គុម្ពត្រជៀក​ខាងស្តាំ​ដេរ​៩​ថ្នេរ​ធ្ងន់​៤-​ឈ្មោះ  ខាត់ ធុ​យ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​អំពេ​ង  ឃុំ​អង្កោល ស្រុក​ដំណាក់ ចង្អើរ​ខេត្ត​កែប​រងរបួស​ហើម​កដៃ​ខាងស្តាំ ស្រាល​៥-​ឈ្មោះ​ធុន ស៊ុន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​កសិករ រស់នៅ​ភូមិ​អំពេ​ង ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប រងរបួស​ថ្ពាល់​ខាងស្តាំ​ស្រាល​៦-​ឈ្មោះ​រ៉ែ​ម មឿ​ន​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ កសិករ​រស់នៅ​ភូមិ​ជ​រ័​ដុំ  ឃុំ​ក្រាំង​ស្បូវ​ស្រុក​ឈូក ខេត្តកំពត​រងរបួស​ក្រោម​ភ្នែក​ខាងស្តាំ​ធ្ងន់​៧-​ឈ្មោះ​កុល ថា​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ជ​រ័​ដុំ  ឃុំ​ក្រាំង​ស្បូវ​ស្រុក​ឈូក ខេត្តកំពត​សន្លប់​តែ​ពុំមាន​ឃើញ​ស្លាកស្នាម​ទេ​៨-​ឈ្មោះ​រ៉ែ​ម  សម្បត្តិ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ជ​រ័​ដុំ ឃុំ​ក្រាំ​ស្បូវ  ស្រុក​ឈូក​ខេត្តកំពត​របួស​លើ​ត្រចៀក​ស្តាំ​ធ្ងន់​៩-​ឈ្មោះ​រ៉ែ​ម ស៊ី  ណា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ជ​រ័​ដុំ  ឃុំ​ក្រាំង​ស្បូវ  ស្រុក​ឈូក​ខេត្តកំពត​ត្រូវ​ក្បាល​ចំ​ពីលើ​ធ្ងន់​។​និង​១០-​ឈ្មោះ​ឈៀង  ឆាន់​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ជ​រ័​ដុំ  ឃុំ​ក្រាំង​ស្បូវ  ស្រុក​ឈូក​ខេត្តកំពត​រងរបួស​ស្រាល​។​
            ក្នុងករណី​ខាង​ល​នេះ​ប៉ូលិស​កំពុង​ចាត់ការ​បន្ត​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់