adverise with khmeread 960

ឆាកជីវិតស្នេហារបស់ Taylor Swift ក្លាយជាល្បែងភ្នាល់នៅចិន

ឆាក​ជីវិត​ស្នេហារបស់​កំពូល​តារា​ចម្រៀងប៉ប់​អាមេរិក Taylor Swift បាន​ក្លាយ​ជា​ផលិតផល​ថ្មីនៅលើ​ទីផ្សារអនឡាញ​របស់ចិនឈ្មោះ Taobao ​ដោយ​អ្នក​ទិញ​ចាក់​ភ្នាល់​ថា តើ​តារាចម្រៀង​ប៉ប់​រូបនេះ​នឹង​ចែក​ផ្លូវគ្នា​ពី​មិត្ត​ប្រុស​ក្នុងពាក្យ​ចចាម​អារ៉ាមដែរជា​តារា​ភាព​យន្តអង់គ្លេស Tom Hiddleston ឆាប់ៗនេះ​ឬយ៉ាង​ណា។

          គម្រោង “ធានារ៉ាប់រង” Hiddleswift មាន​តម្លៃ​១យ័ន (១៥​សេនដុល្លារ) នៅ​តាម​ហាង Taobao ហើយ​នឹងសងធ្វេដង​ ប្រសិនបើ​អ្នក​ទាំងពីរ​ចែក​ផ្លូវគ្នា​នៅ​ក្នុង​រយៈ​ពេល​គិតចាប់ពី​៦​ខែទៅដល់១ឆ្នាំ​។

          ក្រៅពីឆ្នោត​ដែល​គ្រប់គ្រងដោយ​រដ្ឋ ការចាក់ភ្លាល់​បែបនេះគឺខុសច្បាប់​នៅ​ប្រទេស​ចិន​ ប៉ុន្តែអ្នក​លក់​តាម​អនឡាញ​ព្យាយាម​គេចពីច្បាប់ទម្លាប់នេះដោយ​ហៅ​ជំនួញបែបនេះ​ថា ជា​ការធានារ៉ាបរងចំពោះ​ល្បែងប្រភេទនេះ។

          កាសែត Legal Evening News បាន​ឲ្យ​ដឹងថា កាល​ពីសប្តាហ៍​មុន ល្បែង​ប្រភេទនេះ​បាន​ចាប់ផ្តើម​កើតមាន​ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ទំនាក់ ទំនង​ស្នេហារវាង Taylor និង Hiddleston ៕

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់