0ea3be5c fd60 4c93 bcc6 66e57e07628f

ប្រទះឃើញ​ម៉ូតូ​១​គ្រឿង នៅក្នុង​ស្រះ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

    ភ្នំពេញ ៖ ក្មេងឃ្វាលគោ​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង ដែល​ត្រូវគេ​យកមក​ទម្លាក់ចោល ក្នុង​ស្រះ​ទឹក​មួយកន្លែង នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា ម៉ូតូ​ដែល​គេ​ប្រទះឃើញ​ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក់​លេខ​កណ្តាល​1C-1219​។ នៅ​កន្លែងកើតហេតុ​នោះ គេ​ប្រទះឃើញ​មាន​ដប​ស្រា និង​គ្រឿងក្លែម ហើយ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា​ជា ករណី​ផឹកស៊ី​ឈ្លោះ​វាយតប់​គ្នា និង​ច្រាន​ម៉ូតូ​ទម្លាក់​ទឹក​ក៏​អាច​ថា​បាន។ 

    ប​ច្ចុ​ប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ លើ​ករណី​មួយ​នេះ ថា​តើ​ជា​ករណី​អ្វី​ឱ្យ​ពិតប្រាកដ​។ រីឯ​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ខណ្ឌ៕​

មតិយោបល់