Pep

ការមកដល់របស់លោក Guardiola ធ្វើឲ្យកីឡាករមួយចំនួនព្រួយបារម្ភ

ការ​មកដល់របស់គ្រូបង្វឹក​ថ្មី​​ក្លឹប City ​លោក Pep Guardiola និង គម្រោង រុះរើ​ក្រុមរបស់លោក​បាន​ធ្វើ​ឲ្យ​កីឡាករ​ល្បីៗជា​ច្រើន​បារម្ភ​ចំពោះ​កៅអី​របស់ខ្លួន​នៅក្នុងក្រុម​ជម្រើស​១១​នាក់។ និងបាន​ធ្វើ​ឲ្យ​មាន​ការបារម្ភ​ក្នុង​ចំណោម​កីឡាករ​ ​អំពី​ការ​ត្រូវ​ព្រនង់​រប​ស់​គ្រូបង្វឹក​ថ្មីរូបនេះ។ លោក Pep Guardiola ​បាន​និយាយ បែបកំប្លែងថា ប្រសិនបើ​​លោកយល់ថា ចំបាច់លោកនឹងទាត់កំប៉េះគូទកូនក្រុម​របស់​លោក។​

លោក Guardiola      បាន​បង្ហាញ​មុខ​ចំពោះ​មុខអ្នក​គាំទ្រ​៥.៨០០​នាក់​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​ City។ នៅពេល​សួរថា តើ​លោកនឹងដោះស្រាយក្រុម​របស់​លោករបៀបណា លោក Guardiola បានញញឹម​ ហើយ​និយាយថា “​ជា​ដំបូង​ខ្ញុំ​ត្រូវ​តែ​ជួប​ជា​មួយ​កី​ឡាករ​របស់​ខ្ញុំ​និងស្គាល់ពួកគេជាមុនសិន។ ខ្ញុំត្រូវ​ឱប​ពួកគេ ទាត់កំប៉េះគូទពូកគេ។​ និងខ្ញុំមានគំនិត​ ប៉ុន្តែខ្ញុំត្រូវ​ការ​ពេលវេលា”។

          កីឡាករសំខាន់​ៗ​ដូចជា Pablo Zabaleta, Yaya Toure និង Samir Nasri អាចនឹងចាកចេញនៅ​រដូវ​ក្តៅនេះ ខណៈ​ពេល​គ្រូបង្វឹកវ័យ​៤៥​ឆ្នាំ​រូបនេះ​ត្រៀម​ធ្វើ​ការ​រុះរើ​ក្រុមភ្លាមៗ៕​

ប្រភព៖ Mirror

មតិយោបល់