D57bbe83 9068 4d39 940b 12872556eefc

ជំនាញ​ខាង​លួច​ទូរស័ព្ទ​តាម​ផ្ទះ​ជាប់​ខ្នោះ​ម្នាក់​រត់​រួច​ម្នាក់​

    កណ្តាល ៖ បុរស​ម្នាក់​ក្នុង​ចំណោម​២​នាក់​ពាក់ព័ន្ធ​ករណី អំពើ​លួច​ទូរស័ព្ទ​ ត្រូ​វ​បាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៣​ ខែកក្កដា​ ឆ្នាំ២០១៦ វេលាម៉ោង​០១ ​និង​៣០​នាទី​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះឈ្មោះ​ យី រិទ្ធី ភេទ​ប្រុស អាយុ​៥៤ឆ្នាំ ​ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុ​តាខ្មៅ ​ខេត្តកណ្តាល មុខរបរ​ជាងភ្លើង។​

    ចំណែក​ជនល្មើស​០២ នាក់​១-​ឈ្មោះ​ រិទ្ធី សេង ភេទ​ប្រុស អាយុ​២២ឆ្នាំ​​ទីលំនៅ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិត​ប្រាកដ (​ឃាត់ខ្លួន​) ​និង​២-​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ទីលំនៅ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិត​ប្រាកដ​(​គេចខ្លួន​)​។​

​    សម្ភារៈបាត់បង់​ទូរស័ព្ទដៃ​០១​គ្រឿ​ម៉ាក ​SImtech​ ពណ៌​ស​។ វត្ថុតាង​ចាប់យក​៖ ទូរស័ព្ទដៃ​០២​គ្រឿង​ម៉ាក CamFone (​ពណ៌​ក្រហម​១ និង​ពណ៌​ខ្មៅ​១)​។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ កំពុងតែ​ដេក​លង់លក់​នៅក្នុង​ផ្ទះរ​បស់​ខ្លួន ដោយ​ទុក​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​សាក​ថ្ម​នៅ​ចុងជើង។ ពេលនោះ​ស្រាប់តែ​ជនល្មើស​បានធ្វើ សកម្មភាព លួច​យក​ទូរស័ព្ទ​ទាំង​០៣​គ្រឿង​នោះ ហើយ​បាន​គេចខ្លួនបាត់។​

    លុះដល់​ម៉ោង​១០​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​ទើប​ជនរងគ្រោះ​រាយការណ៍ ជូន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនល្មើស​បាន​ម្នាក់ រួមទាំង​វត្ថុតាង​ដូចខាងលើ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ល្មើ​សារភាពថា ខ្លួន និង​បក្សពួក​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ៕

មតិយោបល់