Payet

Dimitri Payet អាចនឹងចាកចេញពី West Ham

          សហនាយក​ក្លឹប West Ham លោក David Gold បាន​និយាយថា កីឡាករ Dimitri Payet អាចនឹងចាក​ចេញ​។​ Payet លេង​បាន​ល្អ​ជាមួយ​ West Ham ដោយ​​រក​បាន​១២​គ្រាប់​ នៅ​ក្នុង​ការ​បង្ហាញមុខ​៣៨​លើក​ ធ្វើឲ្យក្លឹបធំៗ​​ជា​ច្រើន​ចាប់​អារម្មណ៍​។

          កីឡាករខ្សែបម្រើ​រូបនេះ​លេងបានល្អជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​Euro 2016 ​ហើយ​ត្រូវបានគេទទួលស្គាល់ថា ជា​កីឡាករ​ឆ្នើម​នៅ​ក្នុងព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​។​ លោក Gold បាន​និយាយថា យើងនឹង​តស៊ូ​ដើម្បី​រក្សា​ទុក​កីឡាករ Payet យើងចង់​កែលម្អក្រុម ហើយ​ Payet គឺជា​ផ្នែក​សំខាន់នៃ​អ្វី​ដែល​យើងកំពុង​ព្យាយាម​ធ្វើ​។ តែយើងត្រូវតែមាន​ការជឿ​ជាក់។

          ប៉ុន្តែលោកបន្ថែមថា វាពិតជា​ពិបាក​នឹង​រក្សាទុក​កីឡាកររូបនេះណាស់ ប្រសិន​បើ​ក្លឹប​ Barcelona ឬ​ Real Madrid តាមចែចង់​ហើយ​គាត់ចង់​ផ្ទេ​រ​ទៅ​មែ​ន​នោះ​”៕

ប្រភព៖ Mirror

មតិយោបល់