adverise with khmeread C95294fb 773b 4a69 9e00 d8e1562b651f

ខែមិថុនា​អាវុធហត្ថ​រាជធានី​បង្ក្រាប​គ្រឿងញៀន​២៤​លើក​ឃាត់​ជនសង្ស័យ​៧២​នាក់​

    ភ្នំពេញ ៖ យោងតាម​របាយការណ៍​ប្រចាំខែ​របស់​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​គិតពី​ថ្ងៃ​សប្ដាហ៍​ទី​៣​មិថុនា​ដល់​ថ្ងៃទី​២​កក្កដា​ឆ្នាំ​២០១៦​ កន្លងទៅនេះ បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​៤ ​កក្កដា​នេះ​ថា អាវុធហត្ថរ​ជ​ធានី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២៤​លើក​ឃាត់​មនុស្ស​៧២​នាក់ ​(​ស្រី​៧​នាក់​)​ ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​។​

    របាយការណ៍​បន្តថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿ​ញៀន​ខាងលើ​នោះ​សមត្ថកិច្ច​អាវុធហត្ថ​បាន​ដកហូត​ថ្នាំញៀន​ម្សៅ​ពណ៌​ស​ថ្លា​៦០​កញ្ចប់​តូច​(​ស្មើ​១៥,៥៤​ក្រាម​)​និង​ម្សៅ​ពណ៌​ផ្កាឈូក​១​កញ្ចប់​,​ ម្សៅ​ពណ៌​បៃតង​១​កញ្ចប់​,​ ម្សៅ​ពណ៌​ស​១​កញ្ចប់​,​ កញ្ឆា​២​កញ្ចប់​, ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង​, ​ប្រាក់​ខ្មែរ​១៨៣០០០​រៀល​, ប្រាក់​អាមេរិក​១៥១៥​ដុល្លារ​, ទូរស័ព្ទ​២៨​គ្រឿង ​និង​ម៉ូតូ​១១​គ្រឿង ​(​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​បាន​១០​គ្រឿង​),​ ខ្សែដៃ​១​ខ្សែ​,​ ដាវ​២, ​កាំបិត​២,​ កូន​ថង់​ប្លា​ស្ទីក​តូចៗ ​និង​សម្ភារៈ​ជក់​មួយចំនួន។​

    របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា ការបង្ក្រាប​ខាងលើនេះ​បែង​ចែកជា​៣​ផ្នែក​គឺ​១-​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​១១​លើក​ឃាត់ខ្លួន​៣៤​នាក់​(​ស្រី​៣​នាក់​), ២-​រក្សាទុក​គ្រឿងញៀន​១​លើក​ម្នាក់​ប្រុស​ និង​៣-​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​១២​លើក​ឃាត់​មនុស្ស​៣៧​នាក់​ស្រី​៤​នាក់​។​

    សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៥២​នាក់​(​ស្រី​៦​នាក់​)​បញ្ជូនទៅ​តុលាការ​,​ បញ្ជូនទៅ​មណ្ឌល​ឱកាស​ខ្ញុំ​ម្នាក់​ប្រុស​,​ ខេត្តបន្ទាយមានជ័យ​២​នាក់​ និង​បញ្ជូនទៅ​អាវុធហត្ថ​ខត្ត​កណ្តាល​១៧​នាក់​(​ស្រី​ម្នាក់​)៕

adverise with khmeread

មតិយោបល់