adverise with khmeread 5776eb6421ac4 kimspalace1

ដំណាក់​រីករាយ​បណ្តែត​ទឹក​របស់​គីម​ជុង​អ៊ុន​ត្រូវបាន​លាតត្រដាង​, សុទ្ធតែ​ស្រី​ស្អាត​រង់ចាំ​បម្រើ​

    ​លោក Ermanno Furlanis ត្រូវបាន​អញ្ជើញ​ទៅ​ប្រទេស​ឯកោ​កូរ៉េខាងជើង​ដើម្បី​ធ្វើ​ម្ហូបអាហារ​ឱ្យ​មេដឹកនាំ​របស់ខ្លួន​និង​បានឃើញ​ផ្ទាល់​ភ្នែក​លើកដំបូង​នូវ​សំណង់​បណ្តែត​ទឹក​ដ៏​ធំ​អស្ចារ្យ​សឹង​មិន​គួរឱ្យ​ជឿ​។​

​    ​ប៉ុន្ដែ​សំណង់​នេះ​ត្រូវបាន​រក្សា​ជា​អា​ថ៍កំ​បាំង​ពេក​រហូតដល់​ថ្នាក់​ពួក​អង្គរក្ស​ព្យាយាម​បែរ​ក្បាល​ចុងភៅ​រូបនេះ​ឱ្យ​ងាកមើល​អ្វី​ផ្សេង នៅពេលដែល​គាត់​បាន​ប្រទះឃើញ​វា​អណ្ដែត​នៅលើ​ឈូង​សមុទ្រ​។​

​    ​ឥឡូវ​លោក Furlanis បាន​គូររូប​ដំណាក់​រីករាយ ដែល​គាត់​បានឃើញ​ផ្ទាល់​ភ្នែក​ជា​លើកដំបូង ពេល​កំពុងធ្វើការ​ក្នុង​ផ្ទះបាយ​នៅលើ​នាវា​ប្រណិត​របស់​គីម​ជុង​អ៊ុន​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Daily Star ថា "​សំណង់​នេះ​មើលទៅ​ដូចជា​ទូរស័ព្ទ​អ៊ីចឹង​។ រាល់ថ្ងៃ​សំណង់​នេះ​បានធ្វើ​ដំណើរ​ចេញពី​កោះ​តូចៗ​រាប់រយ នៅមុខ​មូលដ្ឋាន​របស់​ពួកយើង​។ វា​មាន​រាង​ចតុកោណ​និង​ផ្នែក​ម្ខាង​របស់​វា​ជា​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ​និង​ច្រកចូល​។ សំណង់​នេះ​មាន​បី​ជាន់​"​។​

​    ​"​ជណ្ដើរ​របស់​វា​មាន​ពីក្រោម​រហូតដល់​លើ​។ នៅ​ទីនោះ​មាន​បន្ទប់ ជា​កន្លែង​ដែល​មនុស្ស​អាច​ស្នាក់នៅ​និង​កម្សាន្ត​បាន​។ ខ្ញុំ​មិនដឹង​ទេ​ថា អ្វី​នៅ​ខាងក្នុង ខ្ញុំ​អាច​ដឹង​ត្រឹមតែ​សម្លឹងមើល​ពី​ចម្ងាយ​ប្រហែល​ពី ៥០០ ម៉ែត្រ​ទៅ​៨០០​ម៉ែត្រ​តែប៉ុណ្ណោះ​។ នៅលើ​កំពូល​របស់​វា​គឺជា​ទឹក​ដែល​លាតសន្ធឹង​នៅ​ផ្នែក​កណ្ដាល​។ ក្នុង​កណ្ដាល​នៃ​សំណង់​នោះ ខ្ញុំ​អាច​ឃើញថា​វា​ជា​អាងទឹក​។ ហើយ​ផ្នែក​ម្ខាងៗ​របស់​វា​គឺជា​អ្វីមួយ​ដូចជា​កន្លែង​អ្នកយាម​"​។​

​    ​គាត់​បន្តទៀតថា "​ក្រុម​អត្ត​ព​លិ​កនៅ​ក្នុងភូមិ​របស់​យើង​ធ្លាប់បាន​ទៅ​ទីនោះ​។ ថ្ងៃមួយ​ស្រី​ស្អាតៗ​ប៉ុន្មាន​នាក់​ត្រូវ​បានឃើញ​ចេញពី​ទីនោះ​ជាមួយនឹង​ម៉ូតូ​ទឹក​។ ហើយ​ម្នាក់​នៃ​ពួកគេ​រស់នៅ​កន្លែង​របស់​ពួកយើង​។ អាយុ​នាង​អាច​ពី ២២ ឆ្នាំ ទៅ ២៥ ឆ្នាំ​។ នាង​គឺជា​ស្រី​មាន​មន្ត​ស្នេហ៍​ជាមួយនឹង​សក់ខ្មៅ មិន​វែង​ពេក ស្លៀក​សម្លៀកបំពាក់​ពួកលោក​ខាងលិច​។ យើង​ក៏បាន​ឃើញ​នាង​និង​ស្រី​ដទៃទៀត​ចូលទៅក្នុង​សំណង់​បណ្តែត​ទឹក​នោះដែរ​។ ខ្ញុំ​គិតថា​ពួកគេ​គឺ​គ្រាន់តែ​ជា​ភ្ញៀវ​តែប៉ុណ្ណោះ​"៕

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់