adverise with khmeread Index

រូបភាព​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​ត្រូវបាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP

ខណៈ​ឆ្នាំ ២០១៥ កាន់តែ​ជិត​ផុត​ទៅ ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រៀបរៀង​រូបភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ដែល​ថត​បាន​ដោយ​ក្រុម​អ្នក​ថតរូប​របស់ខ្លួន ក្នុងនោះ​រាប់​ចាប់ពី​រូបភាព​ក្មេងប្រុស​ស៊ី​រី​ដេកស្លាប់​នៅ​ឆ្នេរសមុទ្រ​រហូតដល់​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ប​ន្ទុះ​ភ្នំភ្លើង​នៅ​ឈី​លី​។  

​គ្មានអ្វី​អាច​ប្រកែក​បានទេ រូបភាព​ក្មេងប្រុស​ស៊ី​រី​ដេកស្លាប់​នៅ​ឆ្នេរ​តួ​ក​គី​បាន​អង្រួន​ពិភពលោក​ទាំងមូល​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​វិបត្តិ​ជនភៀសខ្លួន និង​រហូតដល់​ថ្នាក់​ធ្វើ​ឲ្យ​មេដឹកនាំ​នៅ​តំបន់​អឺរ៉ុប​សម្រេចចិត្ត​បើកទ្វារ​ទទួលយក​ពួកគេ​ថែមទៀត​។ រូបភាព​នេះ​ផងដែរ​ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​រូបភាព​ដែល​គេ​ចងចាំ​បំផុត និង​គួរ​ឲ្យ​ឈឺចាប់​បំផុត​ផងដែរ​។

​ក្រៅពី​រូបភាព​បង្ហាញ​ពី​ទុក្ខសោក AFP ក៏​បង្ហាញ​រូបភាព​បែប​សប្បាយៗ និង​ការច្នៃប្រឌិត​ផ្សេងៗ​ផងដែរ​។ តួយ៉ាង តារាចម្រៀង​ប៉ុប នាង រី​ហា​ណា (Rihanna) បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ពិធី Met Gala នៅ​ទីក្រុង​ញូវយ៉ក​នៅពេល​នាង​មកដល់​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​លឿង​ដ៏​វែង ដែល​បង្កើតឡើង​ដោយ​អ្នក​រចនា​ម៉ូត​ជនជាតិ​ចិន​ឈ្មោះ ហ្គូ ប៉ី (Guo Pei)៕

​តោះ​មើល​រូបភាព​ទាំងនោះ​ទាំងអស់គ្នា​៖  

​១. រូបភាព​សព​ក្មេងប្រុស​ស៊ី​រី


២. ផ្លេកបន្ទោរ​បង្កើត​ចេញពី​ភ្នំភ្លើង Calbuco របស់​ស៊ី​រី


៣. រ៉ូ​ប​វែង​ពណ៌​លឿង​របស់​នាង​រី​ហា​ណា


៤. បុរស​ម្នាក់​អង្វរ​សុំ​ទុក​ជីវិត​នៅ​ប្រទេស​ប៊ូ​រុន​ឌី​អំឡុងពេល​រត់គេច​ពី​ជម្លោះ​វាយតប់​ក្នុង​រដ្ឋធានី Cibitoke


៥. ភេរ​វករ​ចូល​បាញ់ប្រហារ​នៅ​ទស្សនា​វ​ដ្តី Charlie Hebdo ក្នុង​ទីក្រុង​ប៉ារីស


៦. បុរស​ម្នាក់​បាច​លុយ​ដាក់​ប្រធាន FIFI លោក​សេប ប្លាត​ធឺ


៧. ម្ចាស់​ក្ស​ត្រី​អង់គ្លេស​យាង​មកដល់​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​បែរ​ឡាំង


៨. ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍ Colour Run 2015 ក្នុង​ក្រុងប៉ារីស


៩. ជនជាតិ​រ៉ុ​ហ៊ីង​យ៉ាង​ចំណី​ចេញពី​ទូក​នេសាទ​ថៃ


១០. ក្មេងប្រុស​ម៉ុង​ហ្គោ​លី​លេង​បាល់បោះ​ម្នាក់ឯង​នៅ​ខេត្ត Khui Doloon Khudag


១១. ជនភៀសខ្លួន​ស៊ី​រី​សម្រុកចូល​តំបន់​អឺរ៉ុប


១២. Usain Bolt អបអរ​ជ័យជម្នះ​របស់ខ្លួន


១៣. ប្រជា​ជននី​ហ្សេ​រី​យ៉ាង​ត្រៀម​ចូល​បោះឆ្នោត​នៅ​មជ្ឈមណ្ឌល​មួយ​ក្រោម​ដើមឈើ


១៤. មេបក្សនយោបាយ​ពីរ​នៅ​អង់គ្លេស​វាយតប់​គ្នា


១៥. ក្រុម Ruby របស់​នូ​វែ​ល​សេ​ឡង់​ឈ្នះ World Cup


១៦. ទាហាន​រុស្ស៊ី​ដើរ​គំនាប់​ក្នុង​ទីក្រុង​មូ​ស្គូ


១៧. ប្រណាំង​ម៉ូតូ​លើ​ស្រែអំបិល​នៅ Dakar


១៨. ក្មេងប្រុស​ស៊ី​រី​រងរបួស​ត្រូវ​គ្រាប់ផ្លោង


១៩. ការប្រកួត​ចាក់សាប រវាង​អ៊ីតាលី និង​រុស្ស៊ី​នៅ​ម៉ូ​ស្កូ


២០. សម្តេច​ប៉ាប​ជូនពរ​អំឡុង​ដំណើរ​ទៅកាន់​ទីក្រុង Bangui នៃ​ទ្វីបអាហ្វ្រិក


២១. កំសួល​ផ្សែង​រសាត់​ក្រោម​ពពក​នៅ Valparaiso ប្រទេស​ឈី​លី


២២. ក្មេងប្រុស​អ៊ីស្រាអែល​ហែល​ទឹក​ក្បែរ​កសិដ្ឋាន​ចិញ្ចឹម​ចៀម​របស់​ប៉ា​ឡេ​ស្ទី​ន


២៣. អ្នក​តវ៉ា​ជាច្រើន​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន Place de la Republique ក្នុង​ក្រុងប៉ារីស​ក្រោយ​អំពើ​ភេរវកម្ម​លើ​ទស្សនា​វ​ដ្តី Charlie Hebdo


២៤. លោក ម៉ូ​រី​ញ៉ូ អបអរ Chelsea ឈ្នះ​ព្រីម​ញឺ​លី​ក


២៥. រថយន្ត Volkswagen នៅ​អាល្លឺម៉ង់

adverise with khmeread

មតិយោបល់