adverise with khmeread 1

​អតីត​តារា ១៨+ នាង Sunny Leone បាន​វិល​ត្រឡប់មក​សាជាថ្មី​ម្តងទៀត​ជាមួយ​រឿង​បែប​សិច​ស៊ី​និង​ពោរពេញ​ទៅដោយ​ការសង​សឹក​

​    ​ឈុត​វីដេអូ​ខ្លី​នៃ​រឿង Beiimaan Love ឬក៏​ស្នេហា​ផិតក្បត់​របស់​អតីត​តារា​សិច​និង​ជាតា​រា​បូលីវូដ​នាពេល​បច្ចុប្បន្ន នាង Sunny Leone ត្រូវបាន​ចេញផ្សាយ​ជា​ផ្លូវការ​ហើយ​។​

​    ​ក្នុង​ដំណើរ​រឿងនេះ អ្នកនិពន្ធ​ចង់បង្ហាញ​ពី​អត្ថន័យ​ជុំវិញ​ភាព​ឯករាជ្យ​របស់​ស្ត្រី​នាពេល​បច្ចុប្បន្ន​និង​ការប្រឈមមុខ​នឹង​ទំនាក់​ទំនងជាមួយ​មនុស្ស​និង​តម្លៃ​នៃ​ជីវិត​។​

​    ​នាង Sunny ដើរតួ​ជានា​រី​វ័យក្មេង​ម្នាក់​ដែលមាន​ម​ហិ​ច្ឆិ​តា​និង​មាន​ភាព​អំណត់​ក្នុងកា​ងារ ដែល​ស្រាប់តែ​ថ្ងៃមួយ​ជីវិត​របស់​នាង​បាន​ដាំ​ក្បាល​ចុះ​ដោយសារ​បោក​បញ្ឆោត​និង​បាន​ជួប​ជីវិត​ដ៏​ឈឺចាប់​។​

​    ​ប៉ុន្តែ​នាង​បាន​កែប្រែ​និង​វិល​ត្រឡប់មកវិញ​ក្នុងនាម​ជា​មហាសេដ្ឋី​ជំនួញ​ជាមួយ​ចិត្តគំនិត​សងសឹក​។ លើក​នេះ អ្វីៗ​បាន​កែប្រែ​ជាមួយ​ការ​រឿង​នឹកស្មាន​មិន​ដល់​មួយ​ដែល​គេ​នឹង​លាតត្រដាង​នៅ​ចុងបញ្ចប់​នៃ​ភាពយន្ត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់