adverise with khmeread 1 %281%29

រថយន្ត​កុងតឺន័រ​បុក​តួ​រី​សរង​របួសធ្ងន់​ស្រាល​១៥​នាក់​

    ភ្នំពេញ ​៖ យ៉ាងហោច​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់ បាន​រងរបួសរ​ណូ​ក​រណែល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​តួ​រី​ស ដឹក​អ្នកដំណើរ កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​សៀ​ល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​សង្កាត់​ពងទឹក ខណ្ឌដង្កោ ក្បែរ​វិទ្យាល័យ​ពងទឹក​។​

    ប៉ូលិស​បានឱ្យដឹង​ជំហាន​ដំបូង​ថា ក្រោយ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ភ្លាមៗ​គេ​ឃើញ​មាន​ជនរងគ្រោះ​ចំនួន​១៥​នាក់​បាន​រងរបួស ក្នុងនោះ​មាន​ស្រី​៨​នាក់ ត្រូវបាន​កម្លាំង​ទាហាន​ង​៧០ ចុះទៅ​ជួយ​អន្តរាគមន៍​លើក​អ្នករងរបួស​ដាក់​លើរ​ថ​យន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅកាន់​មន្ទីរពេទ្យ។​

    បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​និង​ប៉ូលិស​ជំនាញ​ចរាចរណ៍​បាន​ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ​ចាត់ការ​តាម​នីតិវិធី។ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​ផ្តល់​របា​ការណ៍​លម្អិត​នៅឡើយ៕

adverise with khmeread

មតិយោបល់