adverise with khmeread B94efc68 1263 4be2 b270 7eec90f5d4e7

ប៉ូលិស​ស្រុក​ស្នួល បង្ក្រាប​មេក្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​

    ក្រចេះ ៖ ជនសង្ស័យ​ជា​មេក្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្នួល ដោយមាន​ការចូលរួម​ពី​លោក តាំ ម៉ាន ជំទប់​ឃុំ​ស្នួល និង​ប្រជា​ការពារ​ភូមិ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន​បាន កាល​យប់ ថ្ងៃទី​៣ កក្កដា នៅ​ចំណុច​បន្ទប់​ជួល​លេខ​១ ក្នុងភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ភូមិសាស្ត្រ​ឃុំ​ស្នួល​។​

    ប៉ូលិស​ស្រុក​ស្នួល​បានឱ្យដឹងថា មុខសញ្ញា​សង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ឈ្មោះ ផល ភារ​ម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​។ ចំពោះ​វត្ថ​តាង ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤​កញ្ចប់ ក្នុងនោះ​មាន​១​កញ្ចប់​ធំ ២​កញ្ចប់​មធ្យម​, ម៉ែត្រ​ថ្លឹង​គ្រឿងញៀន​ចំនួន​១, ថង់​ប្លា​ស្ទីក​សំរាប់​ច្រក​គ្រឿ​ញៀន​មួយចំនួន​, ដែកកេះ​ចំនួន​២, ក្រដាស់​អាលុយមីញ៉ូម​មួយចំនួន​, និង​ទុយោ​ចំនួន​១០​។​

    លោក​វរៈសេនីយ៍ទោ ចាន់ សុខ​គីម​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្នួល បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ផល ភារ​ម្យ រួមជាមួយ​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន និង​នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់