adverise with khmeread Wireap 6ea03ed68fec44eab59c3817bbb6394a 16x9 1600

នាវា​តួ​ក​គី​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​ទៅដល់​កំពង់ផែ​របស់​អ៊ីស្រាអែល​

    ​នាវា​តួ​ក​គី​មួយ​ដែល​ដឹក​ជំនួយ​សប្បុរសធម៌​ទម្ងន់ ១ ម៉ឺន​តោន​សម្រាប់​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​ទៅដល់​កំពង់ផែ Ashdod របស់​អ៊ីស្រាអែល​ហើយ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​តួ​ក​គី Anadolu ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។​

​    ​នាវា​ឈ្មោះ Lady Leyla បានចេញ​ដំណើរ​តាំង​ថ្ងៃ​សុក្រ​ពី​ទីក្រុង Mersin ប្រទេស​តួ​ក​គី​។ Andolu បាន​រាយការណ៍​ថា វា​បាន​ចូល​ចត​ក្នុង​កំពង់ផែ Ashdod បន្ទាប់ពី​ធ្វើដំណើរ​អស់​រយៈពេល ៣៥ ម៉ោង​។​

​    ​វា​នា​នោះ​ដឹក​ចំណីអាហារ តុក្កតា សម្លៀកបំពាក់ និង​ស្បែកជើង នេះ​បើ​យោងតាម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​គ្រាអាសន្ន​របស់​តួ​ក​គី​។ ការដឹក​ជំនួយ​មក​ចែក​នេះ​បានមក​មុនពេល​ចាប់ផ្ដើម​នៃ​ពិធីបុណ្យ​បែប​អ៊ីស្លាម Eid al-Fitr ជា​ថ្ងៃ​ឈប់សម្រាក​បញ្ចប់​នៃ​បុណ្យ Ramadan របស់​មូស្លីម​។​

​    ​ការបែកបាក់​ទំនាក់ទំនង​នយោបាយ​អស់ ៦ ឆ្នាំ​រវាង​តួ​ក​គី​និង​អ៊ីស្រាអែល​ត្រូវបាន​បញ្ចា​ប់​កាលពី​អាទិត្យ​មុន នៅពេល​ប្រទេស​ទាំងពីរ​នេះ​យល់ព្រម​ផ្សះផ្សា​ទំនាក់ទំនង​វិញ​។ ទំនាក់ទំនង​បាន​ដាច់​រហែក​កាលពី​ឆ្នាំ ២០១០ បន្ទាប់ពី​ទ័ពជើងទឹក​របស់​អ៊ីស្រាអែល​សម្លាប់​មនុស្ស ៩ នាក់​នៅលើ​វា​នា​ជំនួយ​សប្បុរ​ធម៌​ដែល​ព្យាយាម​រំលោភ​លើ​ច្រក​ហាមឃាត់​របស់​អ៊ីស្រាអែល​នៃ​តំបន់​ហ្គា​ហ្សា​គ្រប់គ្រង​ដោយ​ពួក​ហា​ម៉ាស​៕

adverise with khmeread
ប្រភព៖ ABCNEWs

មតិយោបល់