adverise with khmeread 1

​ថៃ​នឹង​ផលិត​ស្រោមអនាម័យ​ក្លិន​ធូ​រេ​ន​ដើម្បី​វាយលុក​ទីផ្សារ​

​    ​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​មួយ​នៅ​ទីក្រុង​បាងកក នឹង​ផលិត​ស្រោមអនាម័យ​ក្លិន​ធូ​រេ​ន​ដើម្បី​ចែកចាយ​នៅលើ​ទីផ្សារ​ទ្វីបអាស៊ី នេះ​បើ​យោងតាម​ការរាយការណ៍​របស់​វេ​ប​សាយ China Press ចេញផ្សាយ​កាលពី​ថ្ងៃទី ២២ ខែមិថុនា​កន្លងទៅ​។​

​    ​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ពួកគេ​បានចាប់ផ្តើម​ផលិតកម្ម​នេះហើយ​ជឿថា វា​នឹង​វាយលុក​ទ្វីបអាស៊ី​។ ក្រុមហ៊ុន​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ​ដោយ China Press មួយ​នេះ ផលិត​ស្រោមអនាម័យ​ជា​រៀងរាល់ឆ្នាំ​ចំនួន​ពីរពាន់​លាន​ស្រោម ហើយ​មានការ​រំពឹងទុក​ថា ចំនួន​នេះ​នឹង​កើនឡើង​ទៅដល់​ប្រាំ​ពាន់​លាន​ស្រោម​នៅពេលដែល​រោងចក្រ​មួយទៀត​បើក​ឱ្យ​ដំណើរការ​៕

ប្រភព៖ thestar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់