adverise with khmeread 1

​មិនទាន់​បើក​រដូវ​កាល​ផង​កៅឆាយ​របួស​មួយ​បាត់​! Smalling ចូល​មន្ទីរពេទ្យ​យ៉ាង​បន្ទាន់ ក្រោយ​ជួប​ឧបទ្ទវហេតុ​ក្នុង​សមុទ្រ​នៅ​កោះ​បាលី​

​    ​ខ្សែការពារ​ក្រុម Manchester United កីឡាករ Chris Smalling ត្រូវបាន​អះអាងថា បាន​បញ្ចូនទៅ​មន្ទីរពេទ្យ​អំឡុង​វិស្សមកាល​នៅ​កោះ​បាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​    ​ខ្សែការពារ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បានធ្វើ​ដំណើរ​ទៅ​ទ្វីបអាស៊ី​បន្ទាប់ពី​តោ​កំណាច​អង់គ្លេស​ខ្ចាយ​ពី​យូរ៉ូ ២០១៦ ក្រោម​ថ្វី​ជើង​អ៊ី​ស្លង់​។​

​    ​ក្រុម​បិសាច​ក្រហម​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ទាប់ពី​លេចចេញ​នូវ​រូបភាព​ដែល​បាន​កើតឡើង​ចំពោះ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​។ បើតាម​ការអះអាង​បានឱ្យដឹងថា Smalling ត្រូវបាន​ខ្ញែ​សមុទ្រ​ទិច​ចំក្បាល ក​និង​ដៃ​ឆ្វេង​របស់គាត់​។ រូបភាព​ដែល​លេច​តាម​បណ្តាញ​សង្គម​នោះ​ក៏បាន​រួមបញ្ចូល​ទាំង​ថ្ងៃខែ​ឆ្នាំ​ដែល​កីឡាករ​រូបនេះ​ចូល​ស្នាក់​មន្ទីរពេទ្យ​ផងដែរ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់