076c40bc 7fdd 4152 bdb2 02e027a507be

រថយន្ត​កាមរី​បុក​ម៉ូតូ​វ៉េវ​បណ្ដាលឱ្យ ភាគី​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម​

    កំពង់ធំ ៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​មាន​រថយន្ត​កាមរី​(​ឆ្លាម​)​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ កំពង់ធំ ​2A-1003 បុក​ជាមួយ​ម៉ូតូ​វ៉េវ​អត់​ស្លាក​លេខ​បង្ក​ឱ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​កណ្ដាល​ថ្នល់​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៤ ខែ​កក្ត​ដា​ ឆ្នាំ​២០១៦ ​នៅត្រង់ចំណុច​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

    ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឆ្លាម​បើក​ក្នុង​ល្បឿន​លឿន​។ ខណៈដែល​ម៉ូតូ​វ៉េវ​បើក​ពីមុខ​ហើយ បត់​ឆ្វេង​បណ្ដាលឱ្យ​ភាគី​រថយន្តបុក​ពេញទំហឹង​តែម្ដង​បង្ក​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​​។



    ភ្លាម​នោះគេ​ឃើញ​អ្នកបើកប​រថយន្ត​ចុះ​គេចខ្លួន​បន្សល់​តែ​រថយន្ត ​និង​ម៉ូតូ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចុះមក​វាស់វែង​បញ្ជូនទៅ​សង់​ត្រា​ល់​ដោះស្រាយ​ពេល​ក្រោយ។

    ​លោក ​សន ​តា​ល់ អ​ធិកា​រង​នគរបាល​ស្រុក​បារាយណ៍​ បានអោយដឹងថា​ជន​រង​គ្រោះ ​ដែល​បាន​ស្លាប់​ឈ្មោះ ​មុត ​ពយ ​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ដូង ​ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ​ សមត្ថកិច្ច​ដដែល​បាន​បន្តថា ​ក្រោយពី​វាស់វែង​រួច​សមត្ថកិច្ច​បាន​ប្រមូលយក​វត្ថុតាង​បង្ក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ចំណែក​សព​ជន​រង​គ្រោះ ​ត្រូវ​បានប្រគល់​ឱ្យសាច់​ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

មតិយោបល់