adverise with khmeread 2dc1e652 1dbc 4996 99b3 00444f771a73   copy

ម៉ូតូ​បើក​លឿន​បុក​ម៉ូតូ​រួច​បន្ត​ទៅបុក​ស្ត្រី​មាន​ផ្ទៃពោះ​រងរបួស​

    ស្វាយរៀង ​៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បណ្ដាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់​បន្ទា​ប់​ពី​មាន​ម៉ូតូ​២​គ្រឿង​បុក​គ្នា​រួច​បន្ត​មក​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ខណៈ​ដើរ​តាមផ្លូវ​ជាតិ​លេខ​១​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី​ព្រលប់​នៅ​ថ្ងៃទី​០៣ កក្ដ​ដា ឆ្នាំ២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ដំបូក​ជួរ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​។​

    សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រៃវែង 1D-5603 ធ្វើដំណើ​ពី​កើ​តទៅ​លិច​បើកបរ​ដោយ​ឈ្មោះ សុខ កុសល់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ រោងបន្លែ​សង្កាត់​-​ក្រុង​ស្វាយរៀង បាន​បើក​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពីក្រោយ ម៉ាក​ហុងដា​វិ​ស្តុ​ន ពណ៌​ខៀវ គ្មាន​ស្លាកលេខ បើ​កបរ​ដោយ​ឈ្មោះ គង់ កុសល់ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ហើ​យ​ក៏បាន​បន្ត​ជ្រុល​ទៅបុក​អ្នក​ថ្មើ​រ​ជើ​ង​ឈ្មោះ ប៉ែន ម៉ាឡៃ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ដំបូក​ជួរ​ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត (​មាន​ផ្ទៃពោះ​) បណ្ដាលឱ្យ​បាក់​ភ្លៅ ខាងស្ដាំ​សន្លប់​នឹង​កន្លែង​តែម្ដង​។​

    ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​នគរបាល​មូលដ្ឋាន​រួច​បញ្ជូន​ជនរងគ្រោះ​ទាំង​៣​នាក់​មកកាន់​មន្ទីរពេទ្យបង្អែក​ជី​ភូរ ក្រុង​បាវិត។ ប៉ុន្តែ​ដោយ​ស្ត្រី​មាន​ផ្ទៃពោះ​រងរបួស​ធ្ងន់ ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​

    ម៉ូតូ​ទាំងពី​រគ្រឿង ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​ច្រកម្ទេស ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់