adverise with khmeread 8d373b45 594e 47a7 83ee 71d16b8a21c4

សិស្សស្រី​ម្នាក់​ចេញពី​សាលារៀន​ត្រូវ​រថយន្តបុក​...

    កំពង់ចាម ៖ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បណ្ដាល​ឱ្យ យុវតី​ចេញពី​សាលារៀន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ឯ​រថយន្ត​បាន​ក្រឡាប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១២​ និង​៣៥​នាទី ថ្ងៃទី​៤ កក្កដា ឆ្នាំ​២០១៦​នេះ​។​

    ប៉ូលិស​និយាយថា កូនសិស្ស​រងគ្រោះ​ឈ្មោះ ស្រី លីន អាយុ​១៥ ឆ្នាំ រៀន​ថ្នាក់​ទី​១០​រស់នៅ​ភូមិ​តាំង​គ្រង់ ឃុំ​ស្វាយទាប​ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​បើក​ម៉ូតូ​ធ្វើដំណើរ​មកពី​រៀន​តាម ផ្លូវ​នៅ​ជិត​ដល់​ចំណុច​សាលារៀន​បឋមសិក្សា​ស្វាយទាប​ ក៏​ត្រូវបាន​រថយន្តបុក​យ៉ាង​ពេញទំហឹង ស្លាប់​ភ្លាមៗ​តែម្ដង។​

    អ្នកបើកបរ​រថយន្ត​មិន​ស្គាល់ អត្តសញ្ញាណ​បន្ទាប់ពី​បង្ក​រួច​បាន​រត់​គេចខ្លួនបាត់​។ ចំណែក​យុវតី​រងគ្រោះ​ត្រូវបាន​ប្រគល់ឱ្យ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់