adverise with khmeread Index

មូលហេតុ​ដែល​អ្នក​មិនត្រូវ​បង្ហោះ​ប័ណ្ណ​ឡើង​យន្តហោះ (Boarding Pass) នៅលើ Facebook​

ពេល​អ្នកទទួលបាន​ប័ណ្ណ​ឡើង​យន្តហោះ (Boarding Pass) មុនពេល​ធ្វើដំណើរ​ទៅ​ទីកន្លែង​ណាមួយ អ្នក​ច្បាស់​ជា​ចង់​បង្ហោះ​វា​ឲ្យ​មិត្តភក្តិ និង​គ្រួសារ​បានឃើញ ប៉ុន្តែ​មុនពេល​អ្នក​ថតរូប​ប័ណ្ណ​រួច​បង្ហោះ​លើ Facebook អ្នក​ត្រូវ​គិត​អំពី​.....

​មនុស្ស​គ្រប់គ្នា​អាច​ថត​ជា Screenshot នៃ​រូប​ប័ណ្ណ​របស់​អ្នក រួច​អាប់​ឡូត​វា​ចូលទៅក្នុង​កម្មវិធី​ដោះ​បា​កូដ​។ តាមរយៈ​នេះ ពួកគេ​នឹង​អាច​យកបាន​ព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួន​របស់​អ្នក រួមទាំង​លេខ​ទូរស័ព្ទ​។

​បុគ្គល​នោះ​អាច​ប្រើ​ទិន្នន័យ​នេះ​ដើម្បី​ចូលទៅក្នុង​គណនី​ជើងហោះហើរ​របស់​អ្នក ដោយ​អាច​ប្តូរ​កៅអីអង្គុយ​របស់​អ្នក និង​ថែមទាំង​អាច​លុបចោល​ជើងហោះហើរ​របស់​អ្នក​ថែមទៀត​។

​បរិមាណ​ព័ត៌មាន​ដែល​ទទួលបាន​តាមរយៈ​ការ​ដោះ​បា​កូដ​អាចមាន​ការប្រែប្រួល​ទៅតាម​ជើងហោះហើរ​នីមួយៗ​។ អ្នកជំនាញ​និយាយថា អ្នក​គួរ​កម្ទេចចោល​នូវ​ប័ណ្ណ​ឡើង​យន្តហោះ​របស់​អ្នក​បន្ទាប់ពី​ប្រើ​រួច​៕

adverise with khmeread

មតិយោបល់