adverise with khmeread Af518f2b 50c3 4bf8 a290 409f3d2f1422

សង្ស័យ​តៃកុង​ឡាន​ងងុយដេក​រេ​ចង្កូត​ធ្លាក់​ស្រែ របួស​មនុស្ស​៣៧​នាក់​ទាំង​ព្រឹក នៅ​ស្រុក​ស្វាយជ្រំ​

    ស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ បណ្តាល​ឱ្យ​មនុស្ស​ស្រី​ប្រុស​ចំនួន​៣៧​នាក់ រងរបួស​ធ្ងន់​ស្រាល​ដោយសារ​អ្នកបើកបរ​ងងុយដេក​ងោក​មួយភាំង ​ធ្វើ​ឱ្យ​រេ​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់ជាតិ​លេខ​១​ក្រឡាប់​ផ្ងារ​កង់​តែម្តង​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេង​១ ត្រង់ចំណុច​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

    ពាក់ព័ន្ធ​នឹង​ករណីនេះ​អធិការរង​ស្រុក​ស្វាយជ្រំ​លោក សុ ផាន់​ណា បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-3371 របស់​ក្រុមហ៊ុន អ៊ិ​ចស​ប្រេ​ស បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់​ក្រឡាប់​ផ្ងារ​កង់​ចូល​ពី​ថ្នល់ បណ្តាល​ឱ្យ​អ្នកធ្វើដំណើ​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣៧​នាក់​ក្នុងនោះ​ជនបរទេស​២៣​នាក់​។​

    បន្ទាប់មក​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ​ហៅ​រថយន្ត​សាមុយ​ដឹកយក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ដើម្បី​សង្គ្រោះ​។​

    ប្រភព​បន្តថា ចំពោះ​អ្នកបើករថយន្ត​ក្រោយ​កើតហេតុ​ដោយ​ឃើញ​សភាពការណ៍ ​មិន​ស្រួល​ក៏​លូន​ចេញពី​រថយន្ត​រត់គេច​ខ្លួន​បាត់​។ ចំណែក​រថយន្ត​ត្រូវបាន​ប៉ូលិស​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់