845ebf56 8984 43b7 ba00 e876748ed890

យក​គ្រាប់​ទម្លាក់​ពី​យន្តហោះ​មួយគ្រា​ប់​ និង​៨០​ម​.​ម​មួយ​គ្រាប់​ ដោយ​សុវត្ថិភាព

    កណ្តាល ៖ អតីត​សមរភូមិ​ក្តៅ​រវាង​ទាហាន​លន់នល់​ និង​កងទ័ព​រំដោះ​ បាន​បន្សល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ជា​ក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី​០៤ ​កក្កដា ​ឆ្នាំ​២០១៦​នេះ ​កម្លាំង​ប៉ូលិស​ស្រុក​ល្វាឯម​ និងប៉ុស្តិ៍​រដ្ឋបាល​ព្រែ​ករៃ បាន​សហការ​ជាមួយ ​CMAC ​បាន​ចុះមក​យក​គ្រាប់​ចំនួន​២​គ្រាប់​ទៅ​រក្សាទុក ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​ពលរដ្ឋ។​

    ប៉ូលិស​ស្រុក​ល្វាឯម​បានឱ្យដឹងថា គ្រាប់​ដែល​បាន​យកចេញ ១.​គ្រាប់​MK82​ប្រភេទ​ទម្លាក់​ពី​យន្តហោះ​ និង​២.​គ្រាប់ 80​ម​.​ម។ គ្រាប់​ទាំង​២​នេះ​ស្ថិត​ចំណុច​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែ​ករៃ ស្រុក​ល្វាឯម ហើយ​ត្រូវបាន​យក​ដោយ​សុវត្ថិភាព​៕

មតិយោបល់