adverise with khmeread 1

មាន​អារម្មណ៍​ថា​ឈាមរ​ត់ម​កជើង​មិន​ស្មើ​មែន​ទេ​? អនុវត្តតាម​វិធី​នេះ​

    ​ចរន្តឈាម​ហូរ​មិន​សព្វ​រាងកាយ​កើតឡើង​ចំពោះ​មនុស្ស​គ្រប់រូប​គ្រប់​វ័យ​។ វា​កើតឡើង​ដោយសារ​មនុស្ស​មិនសូវ​បញ្ចេញ​ចលនា​រាងកាយ និង​ពិសា​អាហារ​មិនល្អ​ដល់​សុខភាព​។ ចរន្តឈាម​ហូរ​មិន​សព្វ​រាងកាយ​អាច​បង្កបញ្ហា​សុខភាព​ផ្សេងទៀត​ដូចជា ជំងឺ​ធាត់ និង​ការឡើង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ដែល​បង្ក​ឱ្យ​ស្ទះ​សរសៃឈាម​។ 

​    ​* ខាងក្រោម​នេះ​ជា​វិធី​ជួយ​ឱ្យ​ចរន្តឈាម​ហូរ​សព្វ​រាងកាយ​ឡើងវិញ​៖
​    ​១. ហាត់ប្រាណ​៖ លើកជើង​ចុះឡើងៗ យ៉ាងហោច ១០ នាទី​រាល់ថ្ងៃ​។​
​    ​២. កុំ​អង្គុយ​យូរពេក ឧស្សាហ៍​ងើប​ដើរ​ឱ្យបាន​ញឹកញាប់​។​
​    ​៣. អា​វ៉ង់​៖ អា​វ៉ង់​ឱ្យបាន ១០ ដង​ដើម្បី​បង្កើន​ថាមពល​និង​លំហូរ​ឈាម​ក្នុង​រាងកាយ​។​
​    ​៤. ដើរ​ឱ្យបាន​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ​ឱ្យបាន​យ៉ាងតិច ៣ ដង​ក្នុង​មួយ​សប្តាហ៍​។ 
​    ​៥. ហាត់​យ៉ូ​ហ្គា​៖ តិច​និ​ច​ដក​ដង្ហើមវែងៗ​ជួយ​សម្រួល​លំហូរ​ឈាម​ឱ្យ​ដើរ​បាន​ស្រួល​សព្វ​រាងកាយ​។ 
​    ​៦. ជិះ​កង់​ជា​វិធី​ល្អ​បំផុត​ដើម្បី​រក្សា​លំហូរ​ឈាម​ហូរ​សព្វ​រាងកាយ​។​
​    ​៧. រាំ​ក៏​ជួយ​ឱ្យ​លំហូរ​ឈាម​ហូរ​សព្វ​រាងកាយ​ដែរ​៕ 

adverise with khmeread
ប្រភព៖ naturalmedicinebox

អ្នកនឹងចូលចិត្ត

មតិយោបល់