adverise with khmeread 1

ស្តាប់​ក្មេង​អាយុ ៦ ឆ្នាំ​និយាយ​ពី​មូល​ហេតុដែល​សុនខ​អាយុ​ខ្លី​ជាង​មនុស្ស​! សឹង​មិន​គួរឱ្យ​ជឿ​!

    ​ជា​ពេទ្យសត្វ​ជើងចាស់​មួយរូប ថ្ងៃមួយ​ខ្ញុំ​ត្រូវគេ​ហៅ​ឱ្យទៅ​មើលជំងឺ​ឆ្កែ​មួយ​ក្បាល​ឈ្មោះថា Belker​។ ម្ចាស់​ឆ្កែ​ឈ្មោះ Ron ប្រពន្ធ​គាត់​ឈ្មោះ Lisa ហើយ​កូនប្រុស​តូច​ឈ្មោះ Shane​។ គ្រួសារ​នេះ​ស្រឡាញ់ Belker ដូច​សាច់ញាតិ​បង្កើត ដូច្នេះហើយ​ពេល​វា​ឈឺ​ម្តងៗ ពួកគេ​តែង​បុណ្យ​ស្រន់​ឱ្យមាន​អភិនីហារ​កើតឡើង​ជានិច្ច​។ 

​    ​ពេល​ខ្ញុំ​ពិនិត្យ Belker ឃើញថា​វា​បាន​ស្លាប់​ទៅហើយ​។ ខ្ញុំ​បាន​ប្រាប់​គ្រួសារ​នេះ​ថា​មិនបាច់​ប្រឹងប្រែង​ជួយ​វាត​ទៅទៀត​ទេ ហើយ​ជួយ​រៀបចំ​ធ្វើ​បុណ្យសព​វា​នៅផ្ទះ​របស់​អ្នក​ទៀត​។ 

​    ​នៅពេល​យើង​កំពុង​រៀបចំ លោក Ron និង Lisa បាន​ប្រាប់​ខ្ញុំ​ថា ទុកឱ្យ​កូនប្រុស Shane អាយុ ៦ ឆ្នាំ​រៀបចំ​បុណ្យ​នេះ​ដោយ​ខ្លួន​វា​ទៅ​ល្អ​ជាង​។ ឪពុកម្តាយ​នេះ​ហាក់ដូចជា​មានរឿង​អ្វីមួយ​ដែល​ចង់ឱ្យ Shane រៀនសូត្រ​ពីស​ពរ​បស់ Belker​។​

​    ​នៅ​ថ្ងៃ​បន្ទាប់​គ្រួសារ​នេះ​ធ្វើឱ្យ​ខ្ញុំ​ឆ្ងល់​រក​អ្វី​និយាយ​មិន​រួច នៅពេលដែល​គ្រួសារ​នេះ​ឈរ​ព័ទ្ធជុំវិញ​សាកសព​សុនខ​របស់​ពួកគេ​។ Shane ហាក់ដូចជា​មានចិត្ត​ស្ងប់​សម្បើម​ណាស់ ដោយបាន​អង្អែល​ក្បាល​សុនខ​នោះ​ជា​លើកចុងក្រោយ​ទៀតផង ដែល​នេះ​រឹតតែ​ធ្វើឱ្យ​ខ្ញុំ​ងឿងឆ្ងល់​ថា​តើ​ក្មេងប្រុស​នេះ​បានដឹង​ពីអ្វី​ខ្លះ​អំពី​សាកសព​សុនខ​នេះ​។ ប៉ុន្មាន​នាទី​ក្រោយ ពួកគេ​បាន​ទុក Belker ទុកចោល​ឱ្យនៅ​ស្ងប់​សុខ​តែ​ម្នា​ក់វា​។ 

​    ​ក្មេងប្រុស​នោះ​ហាក់​ទទួលយក​ការពិត​ចំពោះ​ការស្លាប់​របស់ Belker ដោយ​ពុំមាន​ការកើត​ទុក្ខ​អ្វី​ទេ​។ យើង​អង្គុយ​និយាយ​លេង​ជាមួយគ្នា​មួយសន្ទុះ បន្ទាប់ពី​ធ្វើ​ពិធីបុណ្យ​ចប់ ហើយ​សួរ​គ្នា​អំពី​មូលហេតុ​ដែល​សុនខ​មាន​អាយុ​ខ្លី​ជាង​មនុស្ស​។ Shane ដែល​អង្គុយ​ស្ងាត់​មាត់​ជាងគេ ក៏​ស្ទុះ​ហេ​រួច​និយាយថា "​ខ្ញុំ​ដឹង​មូលហេតុ​"​។ 

​    ​យើងទាំងអស់គ្នា​សម្លឹងមើល Shane ទាំង​ភ្ញាក់ផ្អើល​។ អ្វីដែល​ចេញពី​មាត់​របស់គាត់​គឺ​រឹតតែ​គួរឱ្យភ្ញាក់ផ្អើល​។ ខ្ញុំ​មិនដែល​បានឮ​ការពន្យល់​ដែល​ធ្វើឱ្យ​អារម្មណ៍​ខ្ញុំ​កក់ក្តៅ​បែបនេះ​ពីមុន​ទេ​។ 

​    ​Shane និយាយថា "​មនុស្ស​កើតមក​មិន​ដើម្បី​រៀន​អំពី​ការរស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ល្អ ដូចជា ស្រឡាញ់​មនុស្ស​គ្រប់គ្នា​គ្រប់ពេលវេលា និង ធ្វើ​ល្អ​គ្រប់ពេល មិន​អ៊ីចឹង​? ក្មេង​អាយុ ៦ ឆ្នាំនេះ​បន្តថា "​មែនហើយ សុនខ​ដឹង​របៀប​ធ្វើ​រឿង​ទាំងអស់នេះ​តាំងពី​កើតមក ដូច្នេះ​មិនចាំបាច់​រស់នៅ​យូរ​នោះទេ ព្រោះតែ​វា​ដឹង​អស់ហើយ​ថា​ត្រូវ​ស្រឡាញ់ និង​ធ្វើ​ល្អ​បែបណា​"​។​

​    ​* ប្រសិនបើ​សុនខ​ជា​គ្រូ​របស់​អ្នក អ្នកនឹង​បាន​រៀន​នូវ​មេរៀន​ទាំងនេះ​៖
​    ​- ពេល​មនុស្ស​ជាទី​ស្រឡាញ់​មកដល់​ផ្ទះ ចេញ​ស្វាគមន៍​រាក់ទាក់​ពួកគេ​ជានិច្ច​។​
​    ​- មិនដែល​រំលង​ចោល​ឱកាស​ដើរលេង​កម្សាន្ត​។ 
​    ​- ប្រឹងប្រែង​ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​ចាប់អារម្មណ៍​ដើម្បីឱ្យ​ពួកគេ​ណែ​ប​និ​ត​ខ្លួន​។​
​    ​- ពេល​អ្នក​រីករាយ អ្នករាំ​គ្រវី​ចង្កេះ​ដូច​មនុស្ស​ឆ្កួត​។​
​    ​- សប្បាយចិត្ត​គ្រាន់តែ​បាន​ដើរ​ធូរ​សរសៃសសូង​។​
​    ​- មិនដែល​ចេះ​លាក់បាំង​អារម្មណ៍​ពិត​ខ្លួនឯង​។ 
​    ​- ប្រសិនបើ​អ្នក​ចង់បាន​អ្វីមួយ​ដែល​លាក់​ជិតឈឹង អ្នកនឹង​ជីករ​កវា​ទាល់តែ​ឃើញ​។​
​    ​- ពេល​មាន​មនុស្ស​ជួប​រឿង​ពិបាកចិត្ត អ្នក​នៅ​ស្ងៀមស្ងាត់​ក្បែរ​ពួកគេ និង​លួងលោម​បីបម​ពួកគេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់