2

រឿងប៉ុន្មានយ៉ាងដែលអ្នកគួរដឹងមុនពេលរថយន្តរបស់ក្រុមហ៊ុន Apple ចេញជាផ្លូវការ

    ​ក្រុមហ៊ុន Apple គ្រោង​បង្ហាញ​រថយន្ត​អេ​ឡិច​ត្រ​និក​របស់ខ្លួន​នៅ​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Wall Street Journal​។​

​    ​ប៉ុន្ដែ​សេចក្ដីលម្អិត​អំពី​គម្រោង​របស់ Apple ដែលមាន​ឈ្មោះថា Titan នៅតែ​មិន​ច្បាស់លាស់​ល្អ​បំផុត​នៅឡើយ​ទេ​។​

​    ​គេ​ដឹងថា​ក្រុមហ៊ុន​នេះ​កំពុង​ជួល​អ្នក​ធ្លាប់មាន​បទពិសោធន៍​ឧស្សាហកម្ម​រថយន្ត​ចាស់វស្សា និង​មានបទពិសោធន៍​ជាមួយនឹង​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​។ ទោះយ៉ាងណា គ្មាន​នរណាម្នាក់​ដឹងថា បច្ចេកវិជ្ជា​រថយន្តរ​បស់​ក្រុមហ៊ុន Apple នឹងមាន​រូបរាង​យ៉ាងម៉េច​នោះឡើយ​។​

​    ​ខាងក្រោម​គឺជា​អ្វីដែល Wall Street រំពឹងទុក​ថា​នឹង​កើតឡើង​នៅពេល​រថយន្ត Apple លេច​រូបរាង​ឡើង​។​

​    ​១. ការ​រចនា​ភ្លឺរលោង​

​    ​២. សាក​ថ្ម​ម្ដង​បើក​បាន​ពី ៦០០ ទៅ ៨០០ គីឡូម៉ែត្រ​

​    ​៣. សាក​ថ្ម​លឿន​

​    ​៤. បច្ចេកវិជ្ជា​បើក​ដោយ​ខ្លួនឯង​បែប​ស្ដង់ដារ​

​    ​៥. ប្រព័ន្ធ​សុវត្ថិភាព​បង្កើត​ក្នុង​រថយន្ត​ប្រឆាំងនឹង​ការវាយប្រហារ​ពី​សំណាក់ Hacker 

​    ​៦. មាន​អេក្រង់​ច្រើន​សម្រាប់​ទិន្នន័យ​និង​កម្សាន្ត​

​    ​៧. Siri គ្រប់គ្រង​អ្វីៗ​ទាំងអស់​ក្នុង​រថយន្ត​

​    ​៨. គ្រប់គ្រង​បញ្ជា​រថយន្ត​ដោយ​ប្រើ​ភាសា​កាយវិការ​

​    ​៩. បច្ចេកវិជ្ជា​ប្រើ​ភ្នែក​បញ្ជា​

​    ​១០. ប្រើ​នាឡិកា​និង​ទូរស័ព្ទ​បញ្ជា​រថយន្ត​ពី​ចម្ងាយ​

​    ​១១. គ្រប់​បច្ចេកវិជ្ជា​គឺអាច​បំពេញតម្រូវការ​ផ្ទាល់ខ្លួន​របស់​មនុស្ស​គ្រប់រូប​

via GIPHY


​    ​១២. ចង្កូត​ដកចេញ​ចូល​បាន​៕

via GIPHY

 

ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់