adverise with khmeread Not

ធ្លាប់​ឃើញ​អាវ​ដេរ​បែបនេះ​ទេ​? មូលហេតុ​រាក់​កំផែល ហើយ​មនុស្ស​ភាគច្រើន​មិនចេះ​ប្រើ​វា​ឱ្យមាន​ប្រយោជន៍​ទៀត​

    ​មាន​ដែល​កត់សម្គាល់ឃើញ ក្រណាត់​មួយ​ដែល​គេ​ដេរ​នៅសល់​ប្រឡោះ​ពីក្រោយ​អាវ​មនុស្ស​ប្រុស​ដែរ​ទេ​? គេ​មិនមែន​ចេះតែ​ដេរ​នោះទេ ដោយសារ​មាន​ហេតុផល​មួយ​។​

​    ​ក្រណាត់​មួយ​នៅ​ពី​ក្រោយខ្នង​អាវ​នោះ​ត្រូវ​ច្នៃ​ប្រើ​ដោយ​អ្នកដើរ​សមុទ្រ​នៅ​ឆ្នេរ​ខាងកើត​របស់​អាមេរិក​។ ពួកគេ​ប្រើ​វា​សម្រាប់​ព្យួរ​អាវ​នៅលើ​ទំ​ពក់​កប៉ាល់​។ មិនយូរប៉ុន្មាន​រឿងនេះ​លេចឮ​ទៅ​ក្រៅ​។ ការពេញនិយម​ដេរ​ស្ទីល​បែបនេះ​បានចាប់ផ្ដើម​កក្រើក​ខ្លាំង​នៅ​អាមេរិក​ក្នុង​ទស្សវត្ស ១៩៦០​។​

​    ​ចាប់តាំងពី​ពេលនោះ​មកវា​ត្រូវបាន​គេ​ប្រើ​រហូតមកដល់​សព្វថ្ងៃ​។ ក្រណាត់​សម្រាប់​ថ្ពក់​អាវ​នេះ​ក៏មាន​ប្រយោជន៍​ក្នុងការ​ការពារ​កុំឱ្យ​អាវ​មាន​ស្នាម​ជ្រួញ​ផងដែរ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់