adverise with khmeread Untitled 1

បុរស​អនាថា​ម្នាក់​សួរ​អ្នក​គិតលុយ​ថា​មាន ៥០ សេន​ទិញ​អ្វី​បាន​ហូប​? ការឆ្លើយតប​របស់​អ្នក​គិតលុយ​ច្បាស់​ជា​ធ្វើឱ្យ​អ្នក​យំ​

    ​កូនប្រុស​គាត់​ទទួលបាន​លុយ​ធីប​ច្រើនណាស់ ហើយ​ម្តាយ​គាត់​ចង់​ចែករំលែក​ឱ្យដឹង​មូល​ហេតុដែល​ទទួលបាន​លុយ​នេះ​។ លោកស្រី Michelle Resendez បាន​ថត​កូន​របស់គាត់​ឈ្មោះ Matthew ជាមួយ​លុយ​ធីប រួច​ពន្យល់​មូលហេតុ​នៅ​ពីក្រោយ​រឿងនេះ​។ ឆែក​មើល​សាច់រឿង​ដ៏​អស្ចារ្យ​អំពី​កូនប្រុស​ចិត្តល្អ​រូបនេះ និង​កុំ​ភ្លេច​ចែករំលែក​ឱ្យ​មិត្តភក្តិ​គ្រួសារ​បានដឹង​រឿងនេះ​ផង​!

​     ម្តាយ​រូបនេះ​បាន​និយាយថា "Matthew ធ្វើការ​នៅ​ល្ងាច​មួយ ហើយ​ស្រាប់តែ​បុរស​អនាថា​ម្នាក់​ចូលមក​ភោជនីយដ្ឋាន​ជាមួយ​ប្រាក់ ៥០ សេន និង​សួរថា​តើ​មាន​អាហារ​អ្វី​នៅលើ​ម៉ឺ​នុយ ដែល​គាត់​អាច​ទិញ​បាន​។ Matthew សួរ​បុរស​នោះ​ថា​ចង់បាន​អ្វី ហើយ​បុរស​អនាថា​និយាយថា​អ្វី​ក៏បាន​ឱ្យតែ​ជួយ​ឱ្យ​គាត់​បាត់​ឃ្លាន​មួយពេល​"​។ 

​    ​"​ដូច្នេះ Matthew បាន​លើក​អាហារ​ឆ្ងាញ់​មួយឈុត​ទាំង​ទឹកចិត្ត​សប្បុរស និង​ប្រើ​កាត​ឥណ​ពន្ធ​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ចំណាយ​ថ្លៃ​ម្ហូប​នោះ​។ Matthew បាន​ហុច​វិក្កយបត្រ​ថ្លៃ​អាហារ​ដល់​គាត់ រួច​និយាយ រក​កន្លែង​អង្គុយ​ពិសា​ឱ្យ​ស្រួល​កុំ​ខ្វល់​ការចំណាយ​។ សាច់រឿង​នេះ​បាន​ចប់​ត្រឹម​ចំណុច​នេះ ហើយ​ចប់​ទាំង​រីករាយ​។ ប៉ុន្តែ​អំឡុង​ពេលនោះ មាន​ស្ត្រី​ម្នាក់​បាន​អង្គុយ​ឃ្លាំមើល​អំពើ​ល្អ​របស់​កូន​ខ្ញុំ​។ ស្ត្រី​ថៅកែ​ហាង​បន្លំ​ខ្លួន​ជា​អតិថិជន​នោះ​មិន​ត្រឹមតែ​សរសេរ​លិខិត​បិត​ប្រកាស​អំពី​បុគ្គលិក​ល្អ ដែល​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់ប្រាក់​ធីប​ទុកជា​រង្វាន់​ដល់​កូនប្រុស​ខ្ញុំ​ទៀតផង​! ពិតជា​រំភើប​ណាស់​ដែល​ធ្វើជា​ម្តាយ​របស់ Matthew​។ ខ្ញុំ​សប្បាយចិត្ត​ជាខ្លាំង​ដែល​ដឹងថា​ខ្ញុំ​ជា​ផ្នែក​មួយ​ដែល​ជួយ​ចិញ្ចឹម​បីបាច់​កូនប្រុស​ចិត្តល្អ​ម្នាក់នេះ​"៕ 

adverise with khmeread
ប្រភព៖ pappabuzz

អ្នកនឹងចូលចិត្ត

មតិយោបល់