adverise with khmeread Are you making yourself deaf 5 surprising causes of hearing loss 136398041374803901 150511130907

ស្តាប់​កាស​មួយថ្ងៃ​ប៉ុន្មាន​ម៉ោង​ទើប​ជួយ​ឱ្យ​ឆាប់​ថ្លង់​?

    ​យុវជន​សព្វថ្ងៃនេះ​គឺ​នៅជាប់​ជាមួយនឹង​ចម្រៀង​របស់​ពួកគេ​ជានិច្ច ហើយ​ចូលចិត្ត​បើក​សំឡេង​ឮៗ​ខ្លាំង ខណៈ​ពួកគេ​ស្ដាប់​ចម្រៀង​ពេញនិយម​របស់​ពួកគេ​ជាមួយនឹង​កាស​។​

​    ​ពិតណាស់​អង្គការ​សុខភាព​ពិភពលោក (WHO) ជឿថា​នេះ​ជា​ទម្លាប់​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្ដាប់​របស់​មនុស្ស​ក្នុងពេល​អនាគត​។​

​    ​ក្នុងពេល​បច្ចុប្បន្ន​ប្រជាប្រិយភាព​នៃ​ឧបករណ៍​ទំនើបៗ​គឺ​ពិបាក​នឹង​បដិសេធ​ណាស់ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​យុវជន​ជាច្រើន​ឈ្លក់​វង្វេង់​ជាមួយនឹង​បច្ចេកវិជ្ជា​ដកចិត្ត​មិន​រួច​។​

​    ​WHO ព្រមាន​មនុស្ស​វ័យ​ជំទង់​ឱ្យ​កំណត់​ការ​ស្ដាប់​របស់​ពួកគេ​ត្រឹម​តែមួយ​ម៉ោង​ក្នុង​មួយថ្ងៃ​បាន​ហើយ​ដើម្បី​បញ្ចៀស​ពី​ការ​ថ្លង់​ក្នុងពេល​អនាគត​។​

​    ​ប៉ុន្ដែ​យុវជន​មួយចំនួន​មិន​ទទួលយក​ការព្រមាន​នេះ​ទេ ប៉ុន្ដែ​យោងតាម WHO មាន​ក្មេង​ជំទង់​និង​មនុស្សពេញវ័យ ១,១ ពាន់​លាន​នាក់​កំពុង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការបាត់បង់​សមត្ថភាព​ស្ដាប់​របស់​ពួកគេ ដោយសារ​ការប្រើប្រាស់​កា​ស​ហួសប្រមាណ ជាពិសេស​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី និង​ក្នុង​ក្លឹប ដែលមាន​សំឡេង​ខ្លាំង​។​

​    ​ប្រសិនបើ​អ្នក​មិន​ចង់​ថ្លង់​ក្នុង​ពេលអនាគត​ទេ អ្នក​គួរតែ​ប្រើ​កាស​ត្រឹមតែ ១ ម៉ោង​ក្នុង​មួយថ្ងៃ និង​បើក​សំឡេង​ក្នុង​កម្រិត​ខ្ពស់បំផុត​ត្រឹម ៦០ ដេ​ស៊ី​ប៊ែ​ល (Decibel) បាន​ហើយ​៕

adverise with khmeread
ប្រភព៖ stethnews

អ្នកនឹងចូលចិត្ត

មតិយោបល់