adverise with khmeread Bn3ovtp 5

ត្រូវ​ប្រយ័ត្ន​សុខភាព ប្រសិនបើ​ឃើញ​អណ្តាត​របៀបៗ​នេះ​!

    ​អណ្ដាត​របស់​អ្នក​អាច​បង្ហាញ​ពី​ជំងឺ​របស់​អ្នក​បាន ដូច្នេះ​អ្នក​គួរ​យល់ដឹង​ពី​វា​ឱ្យបាន​ច្រើន​។​

​    ​សូម្បីតែ​គ្រូពេទ្យ​ចិន​សែ​ក៏​យល់ស្រប​ថា អណ្ដាត​អាច​បង្ហាញ​រាល់​ជំងឺ​ទាំងអស់​ចំពោះ​មនុស្ស​ម្នាក់​ផងដែរ​។ សូម​ទៅ​ជួប​ពេទ្យ​ជំនាញ នៅពេល​អ្នក​សម្គាល់​ឃើញ​មាន​បម្រែបម្រួល​អណ្ដាត​ដូចខាងក្រោម​។​

​    ​ខាងក្រោម​គឺជា​រោគសញ្ញា​ទាំង ៩ បង្ហាញ​ពី​បញ្ហា​សុខភាព​របស់លោក​អ្នក​៖

​    ​១. ស្រទាប់​អណ្តាត​ស្តើង និង​មាន​កន្ទួល​ក្រហម​ច្រើន​
​    ​នេះ​គឺជា​រោគសញ្ញា​ខ្វះ​ថាមពល​ក្នុង​ខ្លួន​។ រោគសញ្ញា​នេះ​អាច​នាំឱ្យ​អ្នក​អស់កម្លាំង បាត់​ចំណង់​អាហារ​និង​បែកញើស​ហួសប្រមាណ​។ កង្វះ​នៃ​ថាមពល​ក៏​ប៉ះពាល់​ដល់​អារម្មណ៍​មនុស្ស​និង​បង្កើន​ភាព​ធុញថប់​ផងដែរ​។​

​    ​២. ស្នាម​លឿង​នៅ​កណ្តាល​និង​ព័ទ្ធជុំវិញ​ដោយ​ស្នាម​កន្ទួល​ក្រហម​
​    ​អណ្ដាត​បែបនេះ​បង្ហាញថា​មាន​បញ្ហា​រំលាយ​អាហារ ខ្សោះ​ជាតិ​ទឹក ជាពិសេស​ជំងឺ​ស្បែក​។​

​    ​៣. ស្រទាប់​អណ្តាត​ឡើង​ស​ក្រាស់ឃ្មឹក​ជាមួយ​ចុង​អណ្តាត​ឡើង​ហើម​
​    ​រោគសញ្ញា​នេះ​ផ្សាភ្ជាប់​ទៅនឹង​ការបំពេញ​មុខងារ​មិន​បានល្អ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និង ការស្ទះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ មនុស្ស​ដែលមាន​រោគសញ្ញា​នេះ​មាន​អារម្មណ៍​ហត់​និង​ខ្សោះ​ថាមពល​។​

​    ​៤. ស្នាម​ខ្មៅ​នៅលើ​ផ្ទៃ​អណ្តាត​ពណ៌​ស្វាយ​
​    ​ចំណុច​ទាំងនេះ​គឺ​ផ្សាភ្ជាប់​ទៅនឹង​ប្រព័ន្ធ​ឈាម​រត់ ដូច្នេះ​មនុស្ស​ដែលមាន​រោគសញ្ញា​នេះ​អាច​កើត​អាកា​រៈ​ដូចជា ឡើង​សរសៃ​ប៉ោង មាន​អារម្មណ៍​ធ្ងន់​ក្នុង​ជើង ឈឺក្បាល ឈឺទ្រូង និង​ស្បែក​ស្រអាប់​។​

​    ​៥. ស្រទាប់​អណ្តាត​ស​ស្តើង​អម​ជាមួយ​ចុង​អណ្តាត​ឡើង​ក្រហម​
​    ​រោគសញ្ញា​នេះ​បង្ហាញ​ពី​ផលប៉ះពាល់​ហួសប្រមាណ​នៃ​ស្ត្រេ​ស និង​អារម្មណ៍​មិន​នឹងន​។​

​    ​៦. អណ្តាត​ក្រហម​ជាមួយ​ស្រទាប់​លឿង​ក្រាស់​នៅ​កណ្តាល 
​    ​ចំណុច​នេះ​គឺ​ការកើនឡើង​កម្ដៅ​រាងកាយ ដែល​អាចមកពី​ទឹកនោម​ឆ្លង​មេរោគ​ឬ​បញ្ហា​ស្បែក​។ មនុស្ស​ជាមួយនឹង​រោគសញ្ញា​នេះ​ភ័យ​ច្រើន ពីព្រោះ​ពួកគេ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​។​

​    ​៧. អណ្តាត​ហើម​ស្លេកស្លាំង និង​មាន​ស្រទាប់​ស​ក្រាស់​នៅ​កណ្តាល​
​    ​សញ្ញា​នេះ​បង្ហាញថា​ឆ្លង​មេរោគ ឬ ការ​រលាក​ផ្សារភ្ជាប់​នឹង​ជំងឺ​អូ​តូ​អ៊ុយ​មីន ឬក៏​កង្វះ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​។ លក្ខណៈ​បែបនេះ បណ្ដាល​ស្លេកស្លាំង ឈឺ​ឆ្អឹងខ្នង និង​ភ័យខ្លាច​។​

​    ​៨. អណ្តាត​ក្រហម​ប្រេះ​
​    ​នេះ​បង្ហាញថា​អ្នក​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ខ្លួន និង​ជារឿយៗ​អ្នក​ដែល​កើតរោគ​សញ្ញា​នេះ​គឺ​បែកញើស​ពេលយប់ គេង​មិន​លក់ និង​ឆាប់​ខឹង​។​

​    ​៩. អ​ណ្តា​ស​ស្លេក​
​    ​សញ្ញា​នេះ​បង្ហាញថា អ្នក​ថមថយ​លំហូរ​ឈាម​ក្នុង​រាងកាយ និង​ស្លក់​មុខមាត់ ដែល​ធ្វើឱ្យ​វិលមុខ​និង​អស់កម្លាំង​។ មនុស្ស​ជាមួយនឹង​រោគសញ្ញា​នេះ​ជារឿយៗ​ខ្វះ​ការផ្ដោត​អារម្មណ៍​និង​ការចងចាំ​ខ្សោយ​។ ចំពោះ​ស្ដ្រី អណ្ដាត​បែបនេះ​អាច​បង្ហាញ​អំពី​អតុល្យភាព​អ័រម៉ូន​៕

adverise with khmeread
ប្រភព៖ kikblog

អ្នកនឹងចូលចិត្ត

មតិយោបល់