adverise with khmeread Ryan giggs invites brother rhodri 1

Ryan Giggs អញ្ជើញ​ប្អូនប្រុស​មក​ដោះស្រាយ​បញ្ចប់​បញ្ហា​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយ​ប្អូនថ្លៃ​

លោក Ryan Giggs បាន​អញ្ជើញ​ប្អូនប្រុស​បង្កើត​របស់លោក គឺ​លោក Rhodri មក​ចូលរួម​ក្នុង​ពិធីជប់លៀង​ឆ្នាំ​ថ្មី​បន្ទាប់ពី​ពួកគេ​ទាំងពីរ​មិនបាន​និយាយ​រកគ្នា​អស់​រយៈពេល​បួន​ឆ្នាំ ក្រោយពី​រឿងអាស្រូវ​ស្នេហា​រវាង​វិ​រៈ​បុរស​របស់ Man Utd រូបនេះ​ជាមួយនឹង​ភរិយា​របស់​ប្អូនប្រុស​បង្កើត​។​

​លោក Rhodri ត្រូវបាន​គេ​ដឹងថា បាន​យល់​ព្រមទៅ​ចូលរួម​ក្នុង​ពិធី​នេះ ដើម្បី​ជួសជុល​ទំនាក់ទំនង​អ្នក​ទាំងពីរ​ឡើងវិញ បន្ទាប់ពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​អស់​រយៈពេល​ប្រាំបី​ឆ្នាំ​រវាង​លោក Ryan Giggs និង​នាង Natasha Giggs ហើយ​នាង​បាន​លែងលះ​ជាមួយ​លោក Rhodri នៅ​ឆ្នាំ ២០១៣ រួច​ទៅ​មានកូន​ជាមួយ​ដៃគូ​ថ្មី​ម្នាក់ទៀត​។​

​ពិធីជប់លៀង​នេះ​ត្រូវបាន​គេ​ដឹងថា អាច​នឹង​ប្រារព្ធ​នៅ​គេហដ្ឋាន​របស់ Ryan Giggs ដែលមាន​តម្លៃ បួន​លាន​ផោន ស្ថិតក្នុង​សង្កាត់ Worsley ទីក្រុង Manchester ជា​កន្លែង​ដែល​គាត់​រស់នៅ​ជាមួយ​ប្រពន្ធ​របស់គាត់​គឺ​លោកស្រី Stacey Cooke និង​ជាមួយ​កូន​ពីរ​នាក់ ឬក៏​ប្រារព្ធ​នៅ​ភោ​ជនី​ដ្ឋា​ន​នៅក្បែរនោះ​។​

​មានការ​រាយការណ៍​មក​ថា​លោក Ryan Giggs វ័យ ៤២ ឆ្នាំ​បានធ្វើការ​សុំទោស​ប្អូនប្រុស​បង្កើត​របស់គាត់​កាលពីដើម​ឆ្នាំនេះ​បន្ទាប់ពី​រឿងអាស្រូវ​ទំនាក់ទំនង​ស្នេហា​លួចលាក់​នេះ ហើយ​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ឃើញ​ជជែក​គ្នា​ក្នុង​បារ​មួយ​ក្នុង​ទីក្រុង Manchester​។ ហើយ​ឥឡូវនេះ​វា​បង្ហាញថា អ្នក​ទាំង​ពីរបាន​បោះជំហាន​ទៅមុខ​ដោយ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​គ្រួសារ​ជាមួយគ្នា​វិញ​ហើយ​៕

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់